ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​នគរបាល​ស្រុក​កំពង់ត្រាច​ចាប់ខ្លួន

ខេត្តកំពត ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ។

លោក​វរសេនីយ៍ត្រី សឹម នៅ អធិការរង​នគ​បាល​ស្រុក ទទួល​បន្ទុក​បទល្មើស​គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​នេះ​ឈ្មោះ ភូ វាំង​ប៊ែ អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម គេ​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​កើតហេតុ ។

លោក​អធិការ​ង​និយាយ​ថា ពេល​ឃាត់​ជនសង្ស័យ​ភ្លាម កម្លាំង​នគរបាល​បាន​ឆែក​ឃើញ​គ្រឿងញៀន​ដាក់​ជាប់​ខ្លួន​គេ​១​កញ្ជប់​តូច ប្រភេទ​ម៉ា​ទឺ​កក​ក ។

គេ​បាន​សំគាល់​ឃើញ​ថា កន្លង​មក​នគ​បាល​ចាប់​បាន​ជនជាតិ​វៀតណាម​ជា​ហូ​ហែរ​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ៕