Real Madrid ​បង្ហាញ​គម្រោង​​អភិវឌ្ឍ​កីឡដ្ឋាន​ថ្មី​​​ តម្លៃ​​ជាង​៤០០​លាន​ដុល្លារ

ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid ​​បាន​បង្ហាញ​គម្រោង​​ថ្មី​​ សម្រាប់​អភិវឌ្ឍ​កីឡដ្ឋាន​ Santiago Bernabeu ​ឲ្យ​កាន់​តែ​ទំនើប​ស្រស់​ស្អាត ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ ៣៦០​លាន​ផោន​ (ជាង​៤៤២​លាន​ដុល្លារ) និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​​​២០២០។

 

Real Madrid ​បង្ហាញ​គម្រោង​​អភិវឌ្ឍ​កីឡដ្ឋាន​ថ្មី​​​ តម្លៃ​​ជាង​៤០០​លាន​ដុល្លារ

គម្រោង​កីឡដ្ឋាន​ថ្មី មាន​ដំបូលពីលើយ៉ាងប្រណិត

 

ប្រធាន​ក្លឹប​ស្ដេច​ស លោក​ Florentino Perez ​ជា​អ្នក​បង្ហាញ​គម្រោង​នេះ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ ​បើ​តាម​គម្រោង​ដែល​បាន​បង្ហាញ​ ​ការ​អភិវឌ្ឍន៍​កីឡដ្ឋាន Santiago Bernabeu គឺ​ពុំ​មាន​ការ​បន្ថែម​ចំនួន​កៅអី​នោះ​ទេ ពោល​គឺ​​កីឡដ្ឋាន​នេះ​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៨១០០០​នាក់​ដដែល ប៉ុន្តែ​គម្រោង​នេះ​ ផ្ដោត​សំខាន់​លើ​ការ​​បន្ថែម​ដំបូល​ដ៏​ប្រណិត​ ​​ពង្រីក​សារមន្ទីរ​របស់​ក្លឹប ​និង​​ផ្លាស់ប្ដូរ​កៅអី​ចាស់ៗ​មួយ​ចំនួន។

 

គម្រោង​ដែល​រចនា​ម៉ូដ​ដោយ​ក្រុមហ៊ុន​ L35 & Ribas & Ribas ​នៅ​តំបន់​ Catalan​ ​​នឹង​​ចាប់​ផ្ដើម​សាងសង់​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​អាល្លឺម៉ង់​ GMP Arckitekten ​​​​​នៅ​​ដើម​ឆ្នាំ​២០១៧ ​និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​​២០២០៕

 

Real Madrid ​បង្ហាញ​គម្រោង​​អភិវឌ្ឍ​កីឡដ្ឋាន​ថ្មី​​​ តម្លៃ​​ជាង​៤០០​លាន​ដុល្លារ

 

Real Madrid ​បង្ហាញ​គម្រោង​​អភិវឌ្ឍ​កីឡដ្ឋាន​ថ្មី​​​ តម្លៃ​​ជាង​៤០០​លាន​ដុល្លារ

កីឡដ្ឋាន Santiago Bernabeu បច្ចុប្បន្ន

 

Real Madrid ​បង្ហាញ​គម្រោង​​អភិវឌ្ឍ​កីឡដ្ឋាន​ថ្មី​​​ តម្លៃ​​ជាង​៤០០​លាន​ដុល្លារ

 

Real Madrid ​បង្ហាញ​គម្រោង​​អភិវឌ្ឍ​កីឡដ្ឋាន​ថ្មី​​​ តម្លៃ​​ជាង​៤០០​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Dailymail