លោក Duterte បន្តហាមប្រាមជក់បារីនៅទីសាធារណៈ ក្រោយប្រើធម៌ក្តៅ«កម្ទេច»ពួកគ្រឿងញៀនអស់រាប់ពាន់នាក់

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលមួយរយៈកន្លងមកនេះល្បីខ្ទរខ្ទារពេញសកលលោក ក្នុងការបង្ក្រាបគ្មានធម៌មេត្តាទៅលើពួកជួញដូរគ្រឿងញៀននៅក្នុងប្រទេសរបស់គាត់ ហើយឥឡូវនេះ គាត់បានចេញបទបញ្ជាហាមប្រាមជក់បារីនៅទីសាធារណៈបន្ថែមមួយកម្រិតទៀត ។

គួរបញ្ជាក់ថា លោក Duterte ដែលគេស្គាល់ថា “អ្នកដាក់ទណ្ឌកម្ម” សំរាប់គោលនយោបាយដ៏ខ្លាំងក្លារបស់គាត់ បានលុបបំបាត់ចោលរួចជាស្រេចកន្លងមកហើយ ចំពោះការជាក់បារីនៅក្នុងទីក្រុង -ទីកន្លែងដែលធ្លាប់កាន់តំណែងជាអភិបាលក្រុង ។ ប៉ុន្តែ ឥឡូវនេះ គាត់ចេញបទបញ្ជាហាមប្រាមទូទាំងប្រទេសតែម្តង ។

Loading...

ជាមួយគ្នានេះផងដែរ លេខាសុខាភិបាល Paulyn Ubial និយាយថាៈ “នឹងពុំមានការជក់បារីនៅទីកន្លែងសាធារណៈណាមួយទៀតឡើយ មិនថានៅក្នុងផ្ទះ ឬ ក្រៅផ្ទះ” ។

ទោះយ៉ាងណា ការហាមឃាត់នេះនៅតែពុំទាន់បញ្ចប់ ព្រោះថាត្រូវធ្វើការដោយសេចក្តីគោរពចំពោះអ្នកលក់ និងកំណត់តំបន់ត្រូវជក់នៅក្នុងប្រទេស, ប៉ុន្តែ វាទំនងករណីទាំងនេះនឹងត្រូវបានលុបចោលទៅលើពេលវេលា ។

អ្នកស្រី Ubial បានបង្ហាញឥរិយាបទមិនខ្វល់ខ្វាយ នៅពេលអ្នកស្រីត្រូវបានសួរថាតើលោក Duterte មានការព្រួយបារម្ភទេ ដែលឧស្សាហកម្មថ្នាំជក់ដ៏ធំនេះនឹងទទួលរងប្រតិកម្មដោយកំហឹង ចំពោះការលុបបំបាត់នេះរបស់គាត់ ។

អ្នកស្រី Ubial និយាយថាៈ “ពុំមានហេតុផលណាមួយសម្រាប់អ្នកជក់ និងក្រុមហ៊ុនថ្នាំជក់ត្រូវប្រឆាំងនឹងការហាមឃាត់នេះទេ! ។ យើងពុំបានកំពុងបញ្ឈប់ពួកគេជក់បារីទេ ប៉ុន្តែ យើងគ្រាន់តែកំពុងប្រាប់ពួកគេកុំឲ្យជក់នៅជុំវិញអ្នកមិនជក់ប៉ុណ្ណោះ” ។

អ្នកស្រីបន្ថែមថា ទោះយ៉ាងណា ការហាមឃាត់នេះត្រូវបានដាក់ចេញរួចជាស្រេចហើយ ដោយប្រធានាធិបតីដែលអ្នកកំពុងប្រឆាំង ។

តាមរបាយការណ៍ មានមនុស្សប្រហែល ៣៦០០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីលោក Duterte ឡើងកាន់អំណាចនៅចុងខែមិថុនា ៕