Messi ថា​កូន​ប្រុស​ខ្លួន​មិន​មាន​ចំណាប់​អារម្មណ៍​ជា​មួយ​បាល់ទាត់​ទេ​

កីឡាករ Lionel Messi គឺកីឡាករឆ្នើមមួយរូបរបស់ក្លឹប Barcelona ដោយគេស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់នឹងជួយក្លឹបឈ្នះពានមិនតិចនោះទេ យ៉ាងណាគ្រប់គ្នាប្រាកដជារំពឹងហើយថាកូនប្រុសគេអាចបន្តធ្វើរឿងអស្ចារ្យដែលគេធ្លាប់បានធ្វើជាបន្តទៅទៀត ។

តែយ៉ាងណាថ្មីនេះៗកីឡាករ Lionel Messi បានបង្ហើបឲ្យដឹងថាកូនប្រុសដែលមានអាយុ៣ឆ្នាំរបស់ខ្លួនគឺ Thiago អត់មានចំណាប់អារម្មណ៍ទាក់ទងនឹងបាល់ទាត់ដូចខ្លួននោះទេ ។ ដោយ Messi បាននិយាយថា « ខ្ញុំមិនបានទិញបាល់ក្នុងចំនួនច្រើននឹងបង្ខំកូនប្រុសខ្ញុំឲ្យត្រូវតែលេងវានោះទេ ព្រោះគេមិនសូវចូលចិត្តលេងវានោះឡើយ » ។

Messi ថា​កូន​ប្រុស​ខ្លួន​មិន​មាន​ចំណាប់​អារម្មណ៍​ជា​មួយ​បាល់ទាត់​ទេ​

តែយ៉ាងណាបច្ចុប្បន្នក្លឹប Barcelona កំពុងធ្វើគម្រោងមួយដែលជម្រុញឲ្យកូនៗរបស់កីឡាករ Barcelona ទាំងអស់មានការចាប់អារម្មណ៍ដូចនឹងឪពុករបស់គេដែរ ។ ពាក់ព័ន្ធនឹងគម្រោងនេះ Messi បាននិយាយថា « បើសិនជាកម្មវិធីនេះអាចទាក់ទាញចិត្តគេឲ្យចូលចិត្តបាល់ទាត់មែននោះ ពិតជាការចាប់ផ្ដើមដ៏ល្អសម្រាប់គេ ហើយខ្ញុំក៏សប្បាយចិត្តដែរ » ។

ប្រភព ៖ 

  • Messi ថា​កូន​ប្រុស​ខ្លួន​មិន​មាន​ចំណាប់​អារម្មណ៍​ជា​មួយ​បាល់ទាត់​ទេ​已关闭评论
  • 35 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: