Suarez ភ្នាល់​គ្នា​ជាមួយ​ Neymar មុន​ជំនួប​រវាង​អ៊ុយរ៉ាហ្គាយ​នឹង​ប្រេស៊ីល​មក​ដល់​

ខែ្ស​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រ៉ាហ្គាយ​គឺ​កីឡាករ​ Luis Surarez បាន​និយាយ​ថា​រូប​គេ​បាន​ធ្វើ​ការ​ភ្នាល់​គ្នា​មួយ​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ក្លឹប​ Barcelona របស់​គេ​គឺ​កីឡាករ​ Neymar ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​មុន​ជំនួប​រវាង​ប្រទេស​ពួក​គេ​ទាំង​២​មក​ដល់​​ ។

ដោយ​ Suarez បាន​​និយាយ​ថា​ « Neymar គឺ​ជា​មិត្ត​រួម​ក្រុម​ដ៏​ល្អ​របស់​ខ្ញុំ​ហើយ​ពួក​យើង​​តែង​តែ​បាន​ធ្វើ​រឿង​កំប្លែង​ជា​ច្រើន​នៅ​ក្លឹប​ Barcelona ។ ថ្មីៗ​នេះ​ខ្ញុំ​បាន​ធ្វើ​ការ​ភ្នាល់​ដ៏​តូច​មួយ​ជាមួយ​នឹង​ Neymar ទាក់​ទង​នឹង​ការ​ប្រកួត​របស់​ជម្រើស​ជាតិ​យើង​របស់​ពួក​យើង​ ​បើ​អ្នក​ណា​ឈ្នះ​នោះ​នឹង​ទទួល​បាន​ប៊ឺហ្គើរ​ » ។

Suarez បន្ត​ថា​ « មិន​ខ្វល់​ថា​ឈ្នះ​ឬ​ចាញ់​ពួក​យើង​នៅ​តែ​ជា​មិត្ត​រួម​ក្រុម​ដ៏​ល្អ​ ។ ច្បាស់​ណាស់​ពួក​យើង​សុទ្ធ​តែ​ព្យាយាម​ដើម្បី​ជួយ​ជម្រើស​ជាតិ​រៀង​ខ្លួន​ Neymar គេ​ដឹង​ច្បាស់​ពី​សមត្ថភាព​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​ដឹង​ពី​សមត្ថភាព​គេ​ដូច​គ្នា​ដែរ​ ដូចនេះ​មាន​តែ​ចាំ​មើល​ការ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ​ទើប​យើង​ដឹង​ថា​លទ្ធផល​បែប​ណា​ » ។

សូម​បញ្ជាក់​ថា​ជម្រើស​ជាតិ​អ៊ុរ៉ាហ្គាយ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល​នា​ថ្ងៃ​សុក្រ​ទី​២៥​ខាង​មុន​នេះ​ ដែល​នោះ​គឺ​ជា​ប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍​ World Cup ២០១៨ ។

ខាង​ក្រោម​គឺ​ជា​តារាង​ពិន្ទុ​នៃ​ការ​ប្រកួត​​កន្លង​មក​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Suarez ភ្នាល់​គ្នា​ជាមួយ​ Neymar មុន​ជំនួប​រវាង​អ៊ុយរ៉ាហ្គាយ​នឹង​ប្រេស៊ីល​មក​ដល់​已关闭评论
  • 31 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: