អាមេរិក បង្ហាញសញ្ញាប្រឆាំងចំពោះ វត្តមានកងទ័ពតួកគី នៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលកំពុងបង្កភាពតានតឹងខ្លាំង

អាមេរិក បង្ហាញសញ្ញាប្រឆាំងចំពោះ វត្តមានកងទ័ពតួកគី នៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលកំពុងបង្កភាពតានតឹងខ្លាំង
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានលើកឡើងនៅថ្ងៃពុធនេះថា កងកម្លាំងយោធារបស់បរទេស នៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់ គួរតែមានវត្តមាននៅទីនោះ លុះត្រាណាតែ ទទួលបាន ការយល់ព្រមពីរដ្ឋាភិបាលទីក្រុងបាកដាដ និងស្ថិតនៅក្នុងគោលបំណងប្រយុទ្ធប្រឆាំង ជាមួយនឹងពួក រដ្ឋអ៊ីស្លាម ISIS។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេស តួកគី និង អ៊ីរ៉ាក់ បានបន្តមានភាពមិនចុះសម្រុងគ្នា លើបញ្ហាវត្តមាន របស់កងទ័ពតួកគីប្រមាណ ២,០០០នាក់ នៅឯមូលដ្ឋានទ័ពមួយកន្លែង នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ខណៈកំពុងរៀបចំបើកការវាយលុកទីក្រុង Mosul ដែលត្រូវបានកាន់កាប់ដោយក្រុម ISIS។

សេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេសអាមេរិកខាងលើ ក៏បានបញ្ជាក់ដែរថា «វាគឺជារឿងចាំបាច់បំផុត ដែលភាគីទាំងអស់ គួរតែរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកម្ចាត់ពួកក្រុម ISIS និងផ្តល់សន្តិសុខ រួមនឹងសុវត្ថិភាព ជាយូរអង្វែងដល់ប្រទេស ក៏ដូចជាប្រជាជនអ៊ីរ៉ាក់»។ គួររំលឹកថា វត្តមានយោធា តួកគី នៅក្នុងប្រទេសអ៊ីរ៉ាក់នេះ ត្រូវបានរដ្ឋាភិបាលអ៊ីរ៉ាក់ អំពាវនាវឲ្យដកចេញ រហូតដល់ ថ្នាក់មានការស្នើដល់អង្គការសហប្រជាជាតិ ឲ្យជួយធ្វើអន្តរាគមន៍លើ តួកគី ទៀតផង៕

ប្រភព៖ Fresh News

Loading...

  • អាមេរិក បង្ហាញសញ្ញាប្រឆាំងចំពោះ វត្តមានកងទ័ពតួកគី នៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលកំពុងបង្កភាពតានតឹងខ្លាំង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: