ក្រោយលែងលះ ភិន សុដាលីស បានមួយរយៈ ប៉ែន ចំរុង ចាប់ផ្តើម…

6 Videos


មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្ដែង និងជាពិធីករសម្បូរទៅដោយវោហារ ប៉ែន ចំរុង ហាក់ដូចជាធ្លាក់កូដប្លែកពុំសូវមានម្ចាស់ភាពយន្តតូចធំណា មកទាក់ទងលោកឱ្យចូលរួមសម្ដែងឡើយ ក្រោយបញ្ចប់ចំណងស្នេហ៍ជាមួយកូនស្រីម្ចាស់ផលិតកម្ម មហាហង្ស អ្នកនាង ភិន សុដាលីស ទាំងកំពុងមានផ្ទៃពោះ។

ក្រោយលែងលះ ភិន សុដាលីស បានមួយរយៈ ប៉ែន ចំរុង ចាប់ផ្តើម…

ជាការពិត បើទោះបីជា លោក ប៉ែន ចំរុង ត្រូវបានផលិតកម្មក្នុងស្រុកមួយទាក់ទងលោកទៅថតខ្សែភាពយន្តយ៉ាងណាក្ដី ប៉ុន្ដែតារាសម្ដែងរូបនេះ ដើរតួបានត្រឹមតែជាតារាបន្ទាប់បន្សំតែប៉ុណ្ណោះ មិនបានគ្រងតំណែងតួឯកដូចអ្វីដែលលោកធ្លាប់ទទួលបានពីមុននោះទេ។

ក្រោយលែងលះ ភិន សុដាលីស បានមួយរយៈ ប៉ែន ចំរុង ចាប់ផ្តើម…

ជាក់ស្ដែងនៅក្នុងរឿង «ត្រកូលអ្នកប្រដាល់» ដែលទើបតែដាក់បញ្ចាំងកាលពីពេលថ្មីៗនេះ គេចាប់អារម្មណ៍ឃើញថា តារាសម្ដែងកំពុងធ្លាក់កូដរូបនេះ បានចេញត្រឹមមួយប្លង់តែប៉ុណ្ណោះនៅក្នុងសាច់រឿងទាំងមូល ដែលពីមុន ប៉ែន ចំរុង ធ្លាប់តែបង្ហាញវត្តមានដ៏សំខាន់ក្នុងរឿង។

ក្រោយលែងលះ ភិន សុដាលីស បានមួយរយៈ ប៉ែន ចំរុង ចាប់ផ្តើម…

សូមបញ្ជាក់ថា ក្រោយពី ប៉ែន ចំរុង បានដាក់ពាក្យសុំលែងលះ ភិន សុដាលីស ទាំងនាងកំពុងមានកូនក្នុងផ្ទៃរួចមក មហាជនហាក់ដាក់បន្ទុកខ្លាំងទៅលើតារាសម្ដែង ប៉ែន ចំរុង ថាលោកជាអ្នកខុស ជាមនុស្សប្រុសមិនចេះទទួលខុសត្រូវ ហើយចាប់ពីផ្ទុះរឿងនេះមក ខ្សែភាពយន្តដែលមានការចូលរួមសម្ដែងរបស់ ប៉ែន ចំរុង លែងមានការគាំទ្រពីទស្សនិកជនដូចមុនទៀតឡើយ៕ BeBe

ក្រោយលែងលះ ភិន សុដាលីស បានមួយរយៈ ប៉ែន ចំរុង ចាប់ផ្តើម…