មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តស្វាយរៀង មួយ​ចំនួន កំពុង​ឈ្លក់​វង្វេង និង​ល្បែង​ឆ្នោត​កោស ផ្សងសំណាង

មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តស្វាយរៀង មួយ​ចំនួន កំពុង​ឈ្លក់​វង្វេង និង​ល្បែង​ឆ្នោត​កោស ផ្សងសំណាង



ភ្នំពេញ​: ជា​រៀង​រាល់​យប់​.​ថ្ងៃ​.​គេ​សង្កេត​ឃើញ​មាន​មន្ត្រីរាជការ​.​កងកំលាំងប្រដាប់អាវុធ មួយ​ចំនួន បូក​រួម​ទាំង ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​នៅ​តាម​ផ្សារ​..​តាម​តូប​ខ្លះ​កំពុង​ងុប ង​ល់​នាំ​គ្នា យក​លុយ​ទៅ​ទិញ​ឆ្នោត​កោស​សំណាង​ដោយ ក្នុង​មួយ​សន្លឹក​ចាប់ពី​២០០០​រៀល​ទៅ ៤០០០​រៀល តាំងពី​ព្រលឹម​ទល់​ព្រលប់​ដោយ​គ្មាន ខាង​សមត្ថកិច្ច​ណា ចេញ​មុខ​អើ ពើ​នោះ​ឡើយ​ដោយ​ឆ្នោត​កោស​នាំ​សំណាង​ទាំ ង​នោះ​ប្រហែលជា​ជ្រក​ក្រោម​ស្លាក​យីហោ ស្របច្បាប់​បើ​ទោះបីជា​ម្នាក់​ៗ​ចាញ់ អស់ប្រាក់​ជា​ច្រើន​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ​។

តាម​សម្តី​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថាៈ​ក្នុង​១​ថ្ងៃ​គាត់​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ហោច​ណាស់​ក៏​៤​ម៉ឺន​រៀល​ដែរ ដើម្បី​ទិញ​ឆ្នោត​កោ ស​ផ្សងសំណាង​ក្រែងលោ​មាន​លាភ​ទទួល​បាន​សំណាង​ធំ នឹង​គេ ពីព្រោះ​ប៉ុន្មាន​ថ្ងៃ មុន មាន​អ្នក​ឈ្នះ រង្វាន់​ធំ​រហូត​ដល់​៨០​លាន​រៀល នៅ​ភូមិ​តារាង​បាល់ សង្កាត់ គយ​ត្របែក ក្រុង​ស្វាយ​រៀង​ខេត្តស្វាយរៀង​។

ប្រភព​ខាងលើ​បានឱ្យ​ដឹ ង​ទៀត​ថាៈ​មាន​អ្នកខ្លះ​ក្នុង​មួយ​ថ្ងៃ ចាញ់​អស់ប្រាក់​រាប់​សែន​រៀល​ឯណោះ​ហើយ​ចំពោះ​ការ​រក​ទិញ ឆ្នោត​កោស​នោះ គឺ​មិន​ពិបាក​ទេ មាន​គេ​យក​មក​ដាក់​លក់​ដោយ​ចំ ហ នៅ​ខាងជើង​គល់​ស្ពាន​គយ​ត្របែក​ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង មាន​ទាំង​ល្បែង​ចាក់​កន្ទុយលេខ ដុស​ស្លែ​ផង​ដែ រ​ជ្រក​ក្រោម​តៀម​លក់​កាហ្វេ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេស​ង្ស័ យ​ដាក់​លុយ​ខែ​ហើយ​បានជា​អាច​បើក​លេង​មួយ​ទំហឹង​ដូច​ច្នេះ​។ ក្រៅពី​នេះ​នៅ​តាម​ផ្សារ​និង​តូប​មួយ​ចំនួន ក៏​មាន ការ​ដាក់​លក់​ឆ្នោត​កោស​ផ្សង យក​សំណាង និង​ល្បែង​ចាក់​កន្ទុយ​លេ ខ​យ៉ាង​ភ្លូកទឹកភ្លូកដី​ផង​ដែរ​ម្នាក់​ៗ ភ្លេច​ការងារ របស់​ខ្លួន ចង់​អស់ ទៅ​ហើយ​ព្រោះ​ឈ្លក់​នឹង​ការ​លេង​ល្បែ ង​ផ្សងសំណាង​។

ដោយឡែក​ប្រភព​ព័ត៌មាន​ពី​ខាង​អ្នក​ចែកចាយ​លក់​ឆ្នោត​កោស​ផ្សងសំណាង​នោះ បាន​និយាយ​ថាៈ​ក្នុង​មួយ​ថ្ងៃ គាត់​លក់​អស់ ចាប់ពី​៣០០​ទៅ​ជា ង​៥០០​សន្លឹក​ក្នុង​មួយ​សន្លឹក ខាង​ក្រុមហ៊ុន​គេ​ឱ្យ​ចំណេញ​២០០​រៀល​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ កាលពី​កំឡុង​ខែ កញ្ញា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​គេ​សង្កេត​ឃើញ​មាន​សមត្ថកិច្ច​និង​ស្ថាប័ន​តុលាការ ចុះ​បង្ក្រាប​ឆែកឆេរ​ចាប់ ខ្លួន​មេ​កន្ទុយលេខ​និង​អ្នកលេង​កន្ទុយលេខ នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​យ៉ាង​សកម្ម លុះដល់ ឆ្នាំ​២០១៦​នេះ សកម្មភាព​លេងល្បែង​កន្ទុយលេខ​រួម​និង​ឆ្នោត​កោស ផ្សងសំណាង​រីក​រាលដាល​ដូច​ផ្សិត ទៅ​វិញ?

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​មាន មជ្ឈដ្ឋាន​ខ្លះ​រង់ចាំ​មើល​ចំណា ត់​ការ​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​មា ន​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​នឹង​មាន​វិធា ន​ការណ៍​ចំពោះ​កន្លែង​បើក​លេងល្បែង​ឆ្នោត​នឹង​កន្ទុយលេខ​ទាំងនោះ​ជាក់​ជា​ពុំ ខាន​បើ​ពុំ​ដូច​ច្នេះ​ទេ​ច្បាស់​ជា​គោ លនរ​យោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភា ព​លក្ខណៈសម្បត្តិ​ទាំង​៩​យ៉ាង​ច្បាស់ ជា​មិន​ទទួល​ជោគជ័យ​ទេ​៕