ពលរដ្ឋ​រស់នៅ​ខណ្ឌ​៧​មក​រា ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ បង្ក្រាប​ល្បែងស៊ីសង គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន

ពលរដ្ឋ​រស់នៅ​ខណ្ឌ​៧​មក​រា ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ បង្ក្រាប​ល្បែងស៊ីសង គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន



ភ្នំពេញ​: ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​៧​មក​រា ទាំង​៨​សង្កាត់ បាន​សំណូមពរ​ផ្ទាល់មាត់ ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​គណៈ​ពង្រឹង​មូល​ដ្ឋ​ល​ដ្ឋា​ន ជួយ​បង្ក្រាប​ល្បែងស៊ីសង គ្រឿងញៀន ចោរប្លន់ ចោរឆក់ និង​សណ្តាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន ឲ្យ​បាន​ល្អ ខណៈ​ដែល​សព្វថ្ងៃ​បញ្ហា​ទាំង​អស់នេះ ពួក​ជនខិលខូច​កំពុង​បង្ក​ឲ្យ​ពួក​គាត់​រស់នៅ​មានការ​ភ័យ​ខ្លាច និង​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​សន្តិសុខ​។  

ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២ ខណ្ឌ​៧​មក​រា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច លោក ស្រី​កែវ ក​ញ្ចា​នា មេក្រុម​ទី​៣ សង្កាត់​វាល​វង្ស  និង​លោក ឡត សុ​ដា​រិ​ទ្ធ​មេ​ភូមិ​១១ សង្កាត់​មិត្តភាព តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​៧​មក​រា បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នៅ​តាម​ភូមិ សង្កាត់ ក្នុង​ខណ្ឌ​៧​មក​រា​មាន​សកម្មភាព​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​បាន​កើត​មាន​ឡើង ពិសេស​ល្បែង​កន្ទុយ អ្នក​ចែកចាយ​គ្រឿង​ញឿ​ន​និង​បញ្ហា​សណ្តាប់ធ្នាប់​រញ៉េរញ៉ៃ​បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ បង្ក​ឲ្យ​កើត​មាននូវ​ក្រុម​ក្មេង​ទំនើង ធ្វើ​សកម្មភាព​លួច​ចោ​ឆក់​ស្ទើរ​ជាង​រៀងរាល់ថ្ងៃ និង​រាល់​យប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពី​សុវត្ថិភាព​សន្តិសុខ​កើតឡើង​ពី​ប​ញ្ហ​នេះ​។ ដូច្នេះ តាម​យៈ​បញ្ចេញ​យល់ ពី​ទុក្ខ​កង្វល់ និង​ការ​ស្នើ​សុំ ក្នុង​វេទិកា​នេះ ពួក​គាត់​សូម​សំណូមពរ​អាជ្ញាធរ​រាជធានី មេតា​ជួយ​អន្តរាគមន៍ បង្ក្រាប​ពី​បញ្ហា​ទាំងនេះ​ជូន​ពួក​គាត់​ផង​។

លោក ប៉ែន​សា​ម៉េ​ត មេ​ភូមិ​៨ សង្កាត់​បឹង​ព្រលិត បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ស្ថានភាព​ល្បែងស៊ីសង​គ្រប់​ប្រភេទ បញ្ហា​គ្រឿងញៀន និង​សណ្តាប់ធ្នាប់​មាន​សភាព​រញ៉េរញ៉ៃ​ពាល​ពេញ​មូលដ្ឋាន​។ ដូច្នេះ​សំណូមពរ​ស្នើ​សុំ​ឲ្យ អាជ្ញាធរ​មានការ​រៀបចំ​សណ្តាប់ធ្នាប់ ទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន ពិសេស​ល្បែង​កន្ទុយលេខ​ជាដើម ដែល​មិន​ទាន់​មាន​ថ្នាក់​ជំនាញ​ណាមួយ​អា​ចប​ង្ត្រា​ប​បាន​ឡើយ​។ ដូច្នេះ​សុំ​ណូ​ម​ពរ​ឲ្យ​អាជ្ញាធរ​រាជធានី​ជួយ​ដោះស្រាយ​កន្លែង​មូលដ្ឋាន​នេះ​បន្ទាន់ ព្រោះ​ជា​តំបន់​មួយ​នៅ​ចំ​កណ្តាល​ទីក្រុង​។

ឆ្លើយ​តប​បញ្ហា​នេះ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ចំពោះ​សំណូមពរ​របស់​ប្រជាពលរដ្ឋ អំពី​ការ​បង្ក្រាប​ល្បែងស៊ីសង​គ្រឿងញៀន​និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​មូលដ្ឋាន​ភូមិ សង្កាត់​ក្នុង​ខណ្ឌ​៧​មក​រា​ទាំង​៣​ចំណុច​នេះ លោក​ទទួលយក​ដោយ​ក្តី​រីករាយ​និង​ទទួលស្គាល់ ដោយ​ដាក់​បញ្ជា​ឲ្យ​យ៉ាង​ម៉ឺងម៉ាត់ ដល់​មេ​ប៉ុស្តិ៍ និង​អធិការ​នគរបាល​ខណ្ឌ ត្រូវ​សហការ​គ្នា​ចុះ​អន្តរាគមន៍​នៅ​តាម​ប​ង្ត្រា​ប​បញ្ហា​នេះ​ឲ្យ​បន្ទាន់​។

លោក​អភិបាលរង បាន​បញ្ជាក់ ដោយ​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ក្រុម​ល្បែងស៊ីសង​និង​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​បងប្អូន​។ ក្នុង​នោះ​លោក​អភិបាលរង​ក៏​បាន​សំណូមពរ​ផង​ដែរ ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ចៅសង្កាត់ មេ​ប៉ុស្តិ៍ អភិបាល​ខណ្ឌ​ទាំង​១២ ត្រូវ​យកចិត្តទុកដាក់​រួម​សហការ​គ្នា ប​ង្ក្រា​ម​និង​លុប​បំបាត់​បញ្ហា​គ្រឿងញៀន​និង​ល្បែងស៊ីសង នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​អស់ពី​លទ្ធភាព​៕