បុគ្គលិក​ធនាគារ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់​ចូល​រណ្តៅ​ការដ្ឋាន បាក់​ក​ស្លាប់

បុគ្គលិក​ធនាគារ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់​ចូល​រណ្តៅ​ការដ្ឋាន បាក់​ក​ស្លាប់



កណ្តាល​: បុគ្គលិក​ធនាគារ​ហត្ថា​កសិករ លី​មី​ធី​ត ម្នាក់ បាន​បាក់​ក​ស្លាប់ ខណៈ​បើក​ម៉ូតូ មិន​ប្រយ័ត្ន ទៅ​បុក​ខ្សែ ដែល​ព័ទ្ធ​ការដ្ឋាន​ស្ពាន ១៨ កំពុង​សាងសង់ ដាច់​ធ្លាក់​ចូល​រណ្តៅ កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ នេះ នៅ​ការដ្ឋាន​សាងសង់​ស្ពាន លេខ​១៨ (​ហៅស្ពាន​ព្រែក​អុងប៉ាង​) ស្ថិត​ក្នុងភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល​។​​ ជន​រង​គ្រោះ ឈ្មោះ អ៊ុត ធា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ ហត្ថា​កសិករ លីមីត​ធី​ត មាន​ទីលំនៅ ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។

មុន​ពេល​កើតហេតុ គេ​បានឃើញ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ស៊េរី ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1R-3024 បើក​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង លុះដល់​ចំណុច​ស្ពាន​លេខ​១៨ ក៏​បាន​ជ្រុល​ចង្កូត ទៅ​បុក​ខ្សែ​ចង​ព័ទ្ធ​កន្លែង​ការដ្ឋាន សាងសង់​ស្ពាន ដាច់​ខ្សែ ហើយ​ធ្លាក់​ចូល​រណ្តៅ​ការដ្ឋាន សាងសង់​ស្ពាន បណ្តាល​ឲ្យ​បោក​ក្បាល និង​បាក់​ក​ស្លាប់ នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​៕