មុន​នេះ​បន្តិច សាលាក្រុង​សម្រេច​អនុញ្ញាត​ឲ្យ​ធ្វើបុណ្យ​គម្រប់​១០០​ថ្ងៃ​សព​លោក​កែម ឡី

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ស្រង់​ប្រសាសន៍​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី ឲ្យ​ដឹង​ថា ឆ្លងកាត់​កិច្ចប្រជុំ​ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​គម្រប់​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​បរិវេណ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ ប៉ុន្តែ​ការ​ហែ​ក្បួន​ទៅ​ស្រុក​កំណើត​លោក កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នោះ សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​មានការ​ហែ​តែ​៥​រថយន្ត​ប៉ុណ្ណោះ និង អ្នកចូលរួម​ត្រូវ​ជួបជុំ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៣ ។

សូម​បញ្ជាក់​ថា តាម​គម្រោង​របស់​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត កែម ឡី ពិធីបុណ្យ​គម្រប់​១០០​ថ្ងៃ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤,១៥​និង​១៦ តុលា ២០១៦ ៕