​គ្រាន់តែ​ត្រកួន និង​អំបិល​អាច​ធ្វើឲ្យ​អ្នក​ម្តាយ​ស្អាត​!

​គ្រាន់តែ​ត្រកួន និង​អំបិល​អាច​ធ្វើឲ្យ​អ្នក​ម្តាយ​ស្អាត​!

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​ឆារ​ត្រកួន​ជាមួយ​អំបិល​ញ៉ាំ នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​ក្រពះ​អ្នក​ដំណើរការល្អ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​មិន​ឡើង​ទម្ងន់ដោយ​ងាយ​នៅពេលដែល​មាន​ផ្ទៃពោះ​ឡើយ កូន​ក៏​អាច​លូតលាស់​បានល្អ​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​គ្រឿងផ្សំ និង​របៀប​ចម្អិន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ ត្រកួន​ចំនួន​៣០០​ក្រាម ខ្ទឹមស​ចំនួន​៣​គ្រាប់ ខ្លាញ់​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ អំបិល​ចំនួន​មួយ​ភាគពីរ​ស្លាបព្រា​កាហ្វេ​។​

របៀប​ចម្អិន ៖

  • ​ដំបូង​អ្នក​ត្រូវ​លាង​ត្រកួន​ឲ្យ​ស្អាត ហើយ​កាច់​ជា​កង់ៗ​។​
  • ​បន្ទាប់​មក​អ្នក​អាច​ចិញ្ច្រា​ម​ខ្ទឹម​ស​ឲ្យ​ម៉ត់​បាន​។​
  • បន្ទាប់មក​ទៀត​អ្នក​អាច​លីង​ខ្ទឹម​ឲ្យ​ឈ្ងុយ រួច​ដាក់​ត្រកួន​ចូលទៅ​ឆារ​។ នៅពេល​ដែល​ឆ្អិន អ្នក​អាច​ដាក់​អំបិល​ចូល ហើយ​ត្រឡប់​ចូល​គ្នា​ឲ្យ​សព្វ​ជាការ​ស្រេច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។