ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​​បែក​ថ្នាំ ​និងក្រោយ​ពី​ផឹកស្រា​ថ្នាំ​ហើយ​ បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​ជួល ប្រុងលោត​ផ្លោះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ​ហើយ​បាន​លោត​ទម្លាក់​ខ្លួន​មក​ខាងក្រោម ​បណ្ដាល​ឱ្យ​រង​របួស​បែក​មាត់​​ និង​បាក់​ធ្មេញ​សន្លប់​មួយសន្ទុះ​ ទើប​ដឹងខ្លួន​វិញ ហេតុការណ៍​នេះ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១១ ​តុលា ​លើផ្លូវ​បេតុង​អត់លេខ ក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

បុរស​ដែល​សង្ស័យ​​ បែក​ថ្នាំ​មាន​ឈ្មោះតុ មុំ អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ប្ញស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្​ឌមានជ័យ មានស្រុក​​ណើតនៅ​ភូមិ​បឹង​ព្រោះ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ព្រៃវែង ។

បើ​តាម​សម្តី​បងប្អូន​ជីដូនមួយ​ របស់​បុរស​ខាងលើ​ បាន​និយាយ​ថា មុន​ពេល​កើតហេតុកើតហេតុ ពួក​គាត់​ពីរ​នាក់​បងប្អូន​ បាន​នាំ​គ្នា​ផឹកស្រា​ថ្នាំ​ អស់​ចំនួន​៣​លី​ត្រ លុះដល់​ពេល​ផឹក​រួច ជន​រង​គ្រោះ​បាន​ចូល​ទៅ​សំងំ​ ក្នុង​បន្ទប់​ជួល​បាត់​ទៅ លុះដល់​ពេល​កើតហេតុ​ខាងលើ ស្រាប់តែ​បុរស​ខាងលើ​នេះ បាន​ស្រែក​រវើរវាយ​ផ្អើល​ គេឯង​ហើយ​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​ជួល ផ្លោះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ រួច​ហើយក៍​បាន​លោត​ទំ​លាក់ខ្លួន​មក​ខាងក្រោម​បណ្តាល​ឲ្យ​ របួស​បែក​មាត់​ និង​បាក់​ធ្មេញ​សន្លប់​ស្ដូកស្ដឹង ។

ភ្លាម​ៗ​នោះ​ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ ហេតុការណ៍​នេះ បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ ព្រមទាំង​កម្លាំង​អាវុធហត្ថ​ ខណ្ឌមានជ័យ ចុះ​មក​មើល លុះ​សមត្ថកិច្ច​ចុះ​មក​ដល់​ស្រាប់ តែ​បុរស​រូប​នោះ​បានដឹង​ខ្លួន​វិញ រួច​និយាយ​រវើរវាយ កាយវិការ​ចុះឡើង​ៗ ។

ពេល​នោះ​ដែល​សមត្ថកិច្ច​ សាកសួរ​លួងលោម អោយ​បុរស​រូប​នោះ​ចូល​ដេក តែ​បុរស​រូប​នោះ​មិន​ព្រម​ទេ ព្យាយាម​រត់គេច​ផ្អើល​អស់​ ភូមិ​ជួយ​ដេញ​តាម​ចាប់​ឡើង​ប្រសាច​ពេញ​ភូមិ ទំ​រាំ​តែ​ចាប់​មក​វិញ រួច​ហើយ​បាន​និយាយ​ លួង​លួងលោម​អោយ​បុរស​រូប​នោះ​ស្ងប់​អារម្មណ៍ រួច​ហើយក៍​បានអោយ​ សាច់ញាតិ​បងប្អូន យក​បុរស​រូប​នោះ​ដាក់​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ព្យាបាល​របួស​ នៅ​មន្ទីរពេទ្យ​បាត់​ទៅ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត បង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅវេលាម៉ោង៧ៈ៤៥នាទី ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរទះភ្លើង ក្នុងសង្កាត់ទឹកល្អក់មួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា កាលពីយប់ម៉ោង២រំលងអធ្រាត្រ​ គាត់ឮសំឡេងផូងផាំង នៅលើដំបូលផ្ទះគាត់ ធ្វើឲ្យពួកគាត់គេងមិនលក់ លុះដល់ពេលព្រលឹមឡើង គាត់ក៏ឡើងទៅមើល លើដំបូងផ្ទះ ស្រាប់តែឃើញនារីរូបស្រស់ម្នាក់ ឡើងទៅអង្គុយដូចជាសត្វស្វា ហើយពួកគាត់ក៏ បានស្រែកហៅនារីនោះ តែនាងមិនឆ្លើយតបអ្វីសោះ នៅតែអង្គុយរហូត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមផ្លូវ នាំគ្នាមកជួយស្រែកហៅរូបនាង ឲ្យចុះមកក្រោម ព្រោះខ្លាចខ្សែភ្លើងឆក់ស្លាប់ ។

បន្ទាប់ពីហៅនារីខាងលើ មិនព្រមចុះពីលើដំបូលផ្ទះ ប្រជាពលរដ្ឋក៏ទំនាក់ទំនង ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកអន្តរគមន៍ភ្លាមៗ ទើបនារីរូបនេះចុះមកក្រោមវិញ និងធ្វើការសួរនាំរកផ្ទះ និងក្រុមគ្រួសារឲ្យត្រឡប់ទៅផ្ទះវិញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់

ផ្អើលទាំងយប់! ព្រោះតែបុរសពីងពាងម្នាក់