ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​​ម្នាក់​ត្រូវ​គេ​ល្បួង​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ភ្នំ​យ៉ា​ត

ខេត្ត​ប៉ៃលិន ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​បាន​ស្លាប់​ក្នុង​ ថ្លុកឈាម​នៅ​ក្នុង​ប្រឡាយ​ភក់​ មួយ​នៅ​ខាងក្រោយ​ភ្នំ​យ៉ា​ត ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​បុរស​ ដែល​ជា​ប្តី​ឈ្មោះ ទូច ឈិ​ន​លី​ន អាយុ​៣២​ឆ្នាំ ជា​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ បានឱ្យ​ដឹង​ថា សព​ស្ត្រី​ខាងលើ​ជា​ប្រពន្ធ​ របស់​ខ្លួន​ឈ្មោះ កូវ សៀវ​ហេង អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​ ២​នាក់​ក្នុង​បន្ទុក កូន​បង​អាយុ​៥​ឆ្នាំ និង​ប្អូន​អាយុ​ជាង​១​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

លោក​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ប្រពន្ធ​របស់​ខ្លួន​បាន​ប្រាប់​ថា សុំ​ទៅ​ទិញ​បង្អែម​នៅ​ សួន​កុមារ​មួយ​ភ្លែត ដោយ​ទាញ​យក​ម៉ូតូ​របស់​ខ្លួន​ ដែល​ជា​ម៉ូតូ​អង្គភាព​ជិះ​ចេញ​ទៅ រហូត​ដល់​ម៉ោង​៩​យប់ មិនឃើញ​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ម្យ៉ាងវិញទៀត​កូន​តូច​យំ​រក​ម្តាយ ក៏​រត់​ទៅ​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​តាម​រកប្រពន្ធ តែ​រក​គ្រប់​ច្រកល្ហក តាម​ផ្ទះសំណាក់ និង​កន្លែង​នានា​ពេញ​១​យប់​នៅ​តែ​មិ ន​ឃើញ ។

លោកនាយ​រង​ប៉ុស្តិ៍​ជា​ប្តី​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល មាន​គេ​ទូរស័ព្ទ​ប្រាប់​គាត់​ថា ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ ដោយ​សង្ស័យ​ថា​ជា​ប្រពន្ធ​របស់​ខ្លួន ខ្លួន​ក៏​ទៅ​ពិនិត្យ​ទើប​ស្គាល់​ថា ជា​សព​ប្រពន្ធ​របស់​ខ្លួន​មែន ។ លោក​បញ្ជាក់​ទៀត​ថា គ្រួសារ​របស់​ខ្លួន​មិន​ធ្លាប់​មាន​ ទំនាស់​ជាមួយ​នរណា​ម្នាក់​ទេ ហើយ​នាង​នៅ​តែ​ផ្ទះ​មើលថែ​ទាំ​កូន​ទាំង​២​នាក់​ប៉ុណ្ណោះ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ បានឱ្យ​ដឹង​ថា នៅ​យប់​វេលា​ម៉ោង​ប្រហែល​៨​យប់ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​បុរស​ម្នាក់​ ចេញពី​ក្បែរ​ផ្ទះ​របស់​ខ្លួន​ សំដៅ​ទៅ​ទិស​ខាងលិច ហើយ​ក៏​បាត់​ខ្លួន​រហូត​តែ​ម្តង ។ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ឃើញ​មាន​បុរស​ស្ត្រី​១​គូ​ ជិះ​ម៉ូតូ​យ៉ាង​លឿន​ សំដៅ​ទៅ​ព្រៃ​ខាងក្រោយ​ភូមិ ដល់​កន្លែង​កើតហេតុ​ក៏​ឮ​សូរ​ សម្លេង​ឈ្លោះប្រកែក​គ្នា រួច​ក៏​ស្ងាត់​ទៅ​វិញ ។ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​ សព​ស្ត្រី​រង​គ្រោះ​ខាងលើ​ ដេក​ស្លាប់​នៅ​ក្នុង​ប្រឡាយ ។ ចំណែក​ម៉ូតូ​ធ្លាក់​នៅ​ក្នុង​ផ្លូវ​ដាច់ រួច​ក៏​រាយ​ការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ។

ចំណែក​សមត្ថកិច្ច​ នគរបាល​ស្នងការ​ ខេត្ត​ប៉ៃលិន​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ ជា​ករណីអ្វី​ឱ្យ​ប្រាកដ​នោះ​ទេ កំពុង​តែ​ធ្វើការ​វាស់វែង និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​ឈាន​ទៅ​រក​ចាប់​ឃាតករ​យក​មក​ ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាលបានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា កម្លាំងនគរបាលស្រុកអង្គស្នួល បានធ្វើឃាត់ខ្លួនយុវតីអាយុ១៦ឆ្នាំម្នាក់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីរូបគេធ្វើសកម្មភាព ល្បួងជនរងគ្រោះជាក្មេងស្រី អាយុ៨ឆ្នាំ យកទៅច្របាច់កសម្លាប់ ប្លន់យកក្រវិលមាសទម្ងន់ ៣ហ៊ុន និងចិញ្ចៀនផ្លាកទីន១វង់តម្លៃ ៣០ដុល្លារ ដែលក្មេងស្រីនោះពាក់ជាប់នឹងខ្លួន។

សមត្ថកិច្ចដដែលបានឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងនៅថៃ្ងទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ នាវេលាម៉ោង ១៤៖៣០នាទី នៅចំណុចវាលស្រែភូមិព្រៃសំរោង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជនរងគ្រោះឈ្មោះ គៀត សៀវលីភេទ ស្រីអាយុ ៨ឆ្នាំ ជនជាតិខែ្មរ ជាសិស្សមត្តេយ្យ រស់នៅក្នុងភូមិទន្លាបខ្ពស់ជើង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល។ ចំណែកជនល្មើស ឈ្មោះ អឿន សុភាព ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិជាមួយក្មេងស្រីរងគ្រោះ។

បើតាមចម្លើយសារភាពរបស់ជនល្មើស បានឲ្យដឹងថា នៅថ្ងៃកើតហេតុខ្លួនបានឃើញជនរងគ្រោះ ពាក់ក្រវិលមាស និងចិញ្ចៀនផ្លាក់ទីន១វង់ កំពុងឈរលេងខាងមុខផ្ទះ តែម្នាក់ឯងក្បែរវាលស្រែ ទើបជនល្មើសមកផ្ទះ យកកង់ជិះមកបបួលជនរងគ្រោះ ទៅងូតទឹកប្រឡាយ ជនរងគ្រោះក៏ព្រមឡើងជិះកង់ ទៅជាមួយពេកទៅដល់កន្លែង កើតហេតុជនល្មើស ធ្វើសកម្មភាពចាប់ច្របាច់កជនរងគ្រោះរហូតដល់ស្លាប់ ទើបដោះយកមានក្រវិលមាសទម្ងន់៣ហ៊ុន ចិញ្ចៀនផ្លាកទី១វង់ តម្លៃប្រហែល៣០ដុល្លារ ទៅលក់នៅផ្សារថ្នល់ទទឹង បានលុយសរុប ១១០,៥០០រៀល។

សមត្ថកិច្ចឲ្យដឹងទៀតថា លុះដល់ម៉ោង ៤ល្ងាច ជនល្មើសមកពីផ្សារថ្នល់ទទឹងឃើញក្រុមគ្រួសារជនរងគ្រោះ ដើររកជនល្មើស ក៏ជួយដើររកផងដែរ។ រហូតដល់ម៉ោង ៧យប់ ទើបចូលផ្ទះសម្ងំដេករហូតដល់ម៉ោង ១២យប់ មានសមត្ថកិច្ចមករក ជនសង្ស័យក៏ពួននៅក្រោយផ្ទះ។ លុះដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ទើបចូលផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​​ម្នាក់​ត្រូវ​គេ​ល្បួង​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ភ្នំ​យ៉ា​ត

ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​​ម្នាក់​ត្រូវ​គេ​ល្បួង​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ភ្នំ​យ៉ា​ត

ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​​ម្នាក់​ត្រូវ​គេ​ល្បួង​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ភ្នំ​យ៉ា​ត

ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​​ម្នាក់​ត្រូវ​គេ​ល្បួង​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ភ្នំ​យ៉ា​ត

ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​​ម្នាក់​ត្រូវ​គេ​ល្បួង​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ភ្នំ​យ៉ា​ត

ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​​ម្នាក់​ត្រូវ​គេ​ល្បួង​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ភ្នំ​យ៉ា​ត