ក្រុមក្មេងខ្មែរ ចេញបទថ្មីសង្ឃឹមល្បីដូចបទ «បុណ្យភូមិ» (មានវីដេអូ)

6 Videos


ក្រុមក្មេងខ្មែរត្រូវបានមហាជនស្គាល់ពួកគេយ៉ាងច្បាស់តាមរយៈបទ «បុណ្យភូមិ» ដែលជាបទ Original Song ដោយពួកគេបានផលិត និង និពន្ធមកដោយខ្លួនឯង មិនចម្លងពីបរទេស។ បទ «បុណ្យភូមិ» នេះដែរ គឺជាបទចម្រៀងដែលមានភាពល្បីល្បាញ និងមានការគាំទ្រខ្លាំងពីទស្សនិកជនគួរឱ្យកត់សម្គាល់ ដោយសារស្នាដៃនិពន្ធដ៏ល្អរបស់ពួកគេ។

ក្រុមក្មេងខ្មែរ ចេញបទថ្មីសង្ឃឹមល្បីដូចបទ «បុណ្យភូមិ» (មានវីដេអូ)

ជាមួយគ្នានេះ ក្រុមក្មេងខ្មែរដែលផលិតតែបទ Original Song ពេលនេះបានបង្កើតចេញនូវបទថ្មី ហើយប្លែកមួយបទទៀតហើយដែលមានចំណងជើងថា «ខូចចិត្ត» ដើម្បីបម្រើដល់អារម្មណ៍ទស្សនិកជនដែលនិយមគាំទ្របទចម្រៀងរបស់ពួកគេ ក៏ដូចជាជួយលើកស្ទួយវិស័យសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើន។

ក្រុមក្មេងខ្មែរ ចេញបទថ្មីសង្ឃឹមល្បីដូចបទ «បុណ្យភូមិ» (មានវីដេអូ)

ក្នុងនោះដែរ លោក ពន្លឺ និង លោក សុជាតិ ដែលជាម្ចាស់បទ «បុណ្យភូមិ» ក៏សង្ឃឹមផងដែរថា នឹងមានប្រិយមិត្តជាច្រើនចូលរួមគាំទ្រ ស្រឡាញ់ និងចូលចិត្តបទថ្មីរបស់ពួកគេឱ្យល្បីដូចកាលបទ «បុណ្យភូមិ» ចេញដំបូងអ៊ីចឹង។

ក្រុមក្មេងខ្មែរ ចេញបទថ្មីសង្ឃឹមល្បីដូចបទ «បុណ្យភូមិ» (មានវីដេអូ)

តោះកុំចាំយូរ រីករាយទស្សនាបទថ្មីនេះ ថាតើមានភាពខុសប្លែក និងមានភាពអស្ចារ្យយ៉ាងណា សូមទស្សនាដូចតទៅ ៖

ក្រុមក្មេងខ្មែរ ចេញបទថ្មីសង្ឃឹមល្បីដូចបទ «បុណ្យភូមិ» (មានវីដេអូ)