Envy AIO​ ​កុំព្យូទ័រ​លើ​តុ​​​អេក្រង់ 4K តម្លៃ ១ ៣០០ ដុល្លារ

Envy AIO​ ​ជា​កុំព្យូទ័រ​លើ​តុ​ប្រភេទ​ ​All in one​ ​ម៉ូដែល​ថ្មី​របស់​ ​HP​ ​ដែល​មាន​ការ​រចនា​បែប​សាមញ្ញ​ ​ហើយ​ទាន់​សម័យ​ ​អម​ជា​មួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​នៃ​កុំព្យូទ័រ។

 

Envy AIO​ ​កុំព្យូទ័រ​លើ​តុ​​​អេក្រង់ 4K តម្លៃ ១ ៣០០ ដុល្លារ

 

កុំព្យូទ័រ​ម៉ូដែល​នេះ​ភ្ជាប់​មក​ជា​មួយ​អេក្រង់​ ​QHD​ ​ដែល​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ​4K​ ​ជា​មួយ​ទំហំ​ ​២៧​ ​អ៊ីញ​ ​កម្រាស់​ ​១៥​ ​mm​ ​និង​មាន​គេម​អេក្រង់​ត្រឹម​ ​៩,៥​ ​mm​ ​ហើយ​អម​ជា​មួយ​បច្ចេកវិទ្យា​ ​blue-light​ ​ដើម្បី​ការពារ​ភ្នែក​អ្នក​ប្រើប្រាស់។

 

Envy AIO​ ​កុំព្យូទ័រ​លើ​តុ​​​អេក្រង់ 4K តម្លៃ ១ ៣០០ ដុល្លារ

 

Envy AIO​ ​ដំណើរ​ការ​ដោយ​ ​

 

  • * CPU​ ​ប្រភេទ​ ​Intel Core i5 ឬ i7
  • * Graphic Card​ ​ប្រភេទ​ ​Nvidia GTX 950M​ ​2GB​ ​ជំនាន់​ ​DDR5
  • * អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ ​Hybrid​ ​SSD​ ​ទំហំ​ ​256GB និង HDD​ ​2TB
  • * មាន​រន្ធ​ ​USB-C​ ​មួយ​ ​និង​រន្ធ​ ​USB 3.0​ ​បី​ ​និង​ ​HDMI

 

ដោយឡែក Envy AIO​ ​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​មុន​គេ​ ​នា​ដើម​ខែ​ធ្នូ​ ​ជា​មួយ​តម្លៃ​ ​១ ៣០០​ ​ដុល្លារ (តម្លៃបរទេស)៕

 

អាន​បន្ត​ ​៖​ CamboTicket បន្ថែម​មុខងារ​ថ្មី កក់​សំបុត្រ​ឡាន​តាម​អនឡាញ​ដោយ​ផ្ទាល់
អាន​បន្ត​ ​៖​ ប្រើ​លេខ​សម្ងាត់​​ភាសា​ខ្មែរ ជា​វិធីសាស្ត្រ​ល្អ​រួច​ផុត​ពី​ការ​វាយ​ប្រហារ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​cnet