បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់លែង មានការ​ឃុបឃិត​បើកដៃ​ពី​លោក ម៉ប់ សាម៉ុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​

បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មនុស្ស​ម្នាក់​ឈ្មោះ ខ្ជឹប គឺជា​អ្នក​រត់ការ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល ដើម្បី​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ឈ្មោះ ខ្ជឹប នេះ​ល្បីល្បាញ​ខាង​រត់ការ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ជា​យូរ​មកហើយ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មោះ ខ្ជឹប ជា​អ្នករត់​ការប្រមូល​លុយ​ឲ្យ​លោក ម៉ប់ សាម៉ុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក ម៉ប់ សាម៉ុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ទទួលបន្ទុក​ស្រុក​កំពង់លែង គឺជា​អ្នកប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​បែងចែក​មួយផ្នែក​ទៅ​ឲ្យ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាក់ស្ដែង​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​តំបន់​ព្រែ​កសាយ តំបន់​ចា​ឡោ​ង ខាងលិច​ប្រសាទ​បាក់ រហូតដល់​វាល​ស្រងែ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កំពង់លែង ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។

មន្ត្រីរដ្ឋបាល​ជលផល​តូចតាច​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កំពង់លែង នៅក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ម៉ប់ សាម៉ុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ដែលមាន​ឈ្មោះ ខ្ជឹប ជា​អ្នករត់​ការប្រមូល​លុយ​ឲ្យ​។ ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​មានការ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដូចជា របាំង​សាច់​អួន​ក្រឡា​ល្អិត​សម្រាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​តាម​អំពើ​ចិត្ត ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រជា​នេសាទ​ក្នុងស្រុក​អន្លង់វែង បាន​រិះគន់ថា លោក ម៉ប់ សាម៉ុន មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ប្រើរ​បាំងសាច់​អួន​ក្រឡា​ញឹក​ដែលមាន​បណ្ដោយ​ប្រវែង​រាប់ពាន់​ម៉ែត្រ​នោះទេ គឺ​មន្ត្រី​រូបនេះ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​ខ្លះ​ផង ព្រោះ​ពួកគេ​ជា​អ្នក​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​៕

11058236_1642876705983862_8040766391971512374_n

លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង

fish-kom-pong-laeng-500x202