បទ «កំពូលល្ងង់នៅអាស៊ី» របស់ ពែកមី និងនាយគ្រឿន កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះពីរនាក់បងប្អូនគឺ លោក ពែកមី និងនាយគ្រឿន កំពុងតែមមាញឹកក្នុងថតរឿង «កំពូលល្ងង់នៅអាស៊ី» ឲ្យផលិតកម្ម Galaxy ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ នៅពេលថ្មីៗនេះខាងផលិតកម្មបានតាក់តែង និពន្ធបទចម្រៀងមួយបទ ដែលមានចំណងជើងថា «កំពូលល្ងង់នៅអាស៊ី» បកស្រាយបទចម្រៀង ដោយតារាកំប្លែងទាំងពីរដួង គឺបានទទួលការគាំទ្រច្រើន ពីសំណាក់អ្នកលេង Facebook។

ចាងហ្វាងផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា បានប្រាប់ឲ្យដឹងថា បទនេះជាស្នាដៃនិពន្ធថ្មីទាំងស្រុង ដោយមានអត្ថន័យកំប្លុកកំប្លែង ធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្តហើយបទចម្រៀងនេះគឺផលិតឡើងក្នុងបំណងដាក់នៅក្នុងរឿង «កំពូលល្ងង់នៅអាស៊ី»។

ហើយដោយសារតែបទចម្រៀងនេះ នៅពេលដែលបង្ហោះនៅលើអីនធើណេត គឺទទួលបានការបើកចូលមើលច្រើនដូច្នេះ បទចម្រៀងនេះ លោកសម្រេចធ្វើជា MV មួយថ្មីទៀត ដោយមិនស្រង់យកឈុតសម្តែង ក្នុងរឿងនេះទេ។

នៅក្នុងនោះចាងហ្វាងផលិតកម្មរូបនេះ បានប្រាប់ឲ្យដឹងថា កាលដែលតារាចម្រៀង នាយ ពែកមី និងនាយគ្រឿន ចេញមុខច្រៀងបទចម្រៀង ឲ្យខាងផលិតកម្មលោកនោះ មិនមែនមានន័យថា តារាទាំងពីរដួងនេះ ចូលមកច្រៀងក្នុងផលិតរបស់លោកទេ ពោលគឺពួកគាត់នៅតែជាតារាចម្រៀង ក្នុងផលិតថោនដដែល គ្រាន់តែពួកគាត់សម្តែងរឿង ក្នុងផលិតកម្មរបស់លោកទើប បកស្រាយបទចម្រៀង នៅក្នុងរឿងតែម្តង ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload