តារាចម្រៀង ខេម និង សេន សៃចៃ នាំគ្នាច្រៀង នៅបរទេស រៃអង្គាសថវិកាជួយ កុមារកំព្រានៅកម្ពុជា

ភ្នំពេញៈ តារាចម្រៀងសំឡេងស្អក លោក ខេម កាលពីពេលកន្លងទៅនេះ បានធ្វើដំណើររួម ជាមួយតារាចម្រៀងរួមដំបូលផលិតថោន អ្នកនាង សេន សៃចៃ ដោយមានការឧបត្ថម្ភនិងគាំទ្រពី លោក ជា និច្ច «ប្រធានអង្គការខ្ញុំខ្មែរ» ទៅក្រៅប្រទេស ក្នុងគោលបំណង រៃអង្គាសថវិកា ជួយដល់កុមារកំព្រា នៅប្រទេសយើង ហើយក៏ដូចជានាំយកនៅការអភិវឌ្ឍ និងការរីកចម្រើនក្នុងប្រទេស ទៅបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឯនាយសមុទ្រ ។

បើតាមលោក ជា និច្ច «ប្រធានអង្គការខ្ញុំខ្មែរ» ដែលជាអ្នកឧបត្ថម្ភគាំទ្រ ការធ្វើដំណើររបស់ លោក ខេម និង អ្នកនាង សៃចៃ បានប្រាប់ឲ្យដឹងថា លោកក៏ដូចជាលោក ខេម រួមជាមួយអ្នកនាង សេន សៃចៃ ពេលនេះកំពុងតែស្ថិត នៅប្រទេសបារាំង បានចូលរួមការប្រគំតន្ត្រី ជាមួយខាងសមាគមន៍ នៅស្រុកបារាំង ដែលមានឈ្មោះថា Association Entrants Khmer Par La Main ដែលមានប្រធានឈ្មោះ អ្នកស្រី លី សុខុន ដើម្បី រៃអង្គាសថវិកាជួយដល់កុមារកំព្រា នៅក្នុងប្រទេសយើង ។

លោកបានប្រាប់ឲ្យដឹងទៀតថា គោលបំណងដែលសំខាន់មួយទៀតនោះ គឺការដើរទៅប្រទេសជាច្រើននោះគឺ ចង់បង្ហាញឲ្យបរទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯនាយសមុទ្រ បានដឹងពីភាពរីកចម្រើន នៅក្នុងប្រទេសយើង សុខសន្តិភាពដែលមាននៅក្នុងប្រទេស ដើម្បីឲ្យពួកគាត់បាន មកទស្សនាតំបន់ ទេសចរណ៍ខ្មែរ និងមកលេងស្រុកកំណើតឲ្យបានច្រើន ។

នៅក្នុងដំណើរចេញទៅក្រៅប្រទេសរបស់លោក ជា និច្ច រួមជាមួយ លោក ខេមនិងអ្នកនាង សេន សៃចៃគឺបាន ធ្វើដំណើរទៅប្រទេស ជាច្រើនដែលមានដូចជា ឡាវ, ថៃ, ម៉ាឡេ, អូស្ត្រាលី, បារាំង និងមានគម្រោងទៅប្រទេសមួយចំនួនទៀត ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload