អាជ្ញាធរ​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​ប្រេង​និង​យានដ្ឋាន​បណ្ដែត​ទឹក​នៅ​កំពង់ឆ្នាំង

នគរបាលនៅខេត្តកំពង់ឆ្នាំងកំពុងខំប្រឹងប្រែងជាថ្មីដើម្បីឲ្យគ្រួសារដែលរស់នៅក្នុងភូមិបណ្តែតទឹកតាមបណ្តោយទន្លេសាបរើស្ថានីយចាក់ប្រេងនិងយានដ្ឋានរបស់ពួកគេទៅដីគោក ក្នុងការខិតខំដើម្បីធ្វើឲ្យទន្លេនេះស្អាតឡើងវិញ។ លោក ឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ហាងលក់ដូរបណ្តែតទឹករបស់ក្រុមជនជាតិភាគតិចវៀតណាមដែលមានច្រើនលើសលុបក្នុងសហគមន៍នានា ត្រូវបានបង្ខំឲ្យឡើងគោកកាលពីឆ្នាំមុន ប៉ុន្តែតាំងពីពេលនោះមក ភាគច្រើនបានវិលត្រឡប់មកវិញ។ លោកបានមានប្រសាសន៍ថា “យើងចង់រក្សាទឹកឲ្យនៅស្អាត ពីព្រោះមនុស្សគ្រប់គ្នាប្រើទឹកទន្លេនេះរាល់ថ្ងៃ។ ពួកគេបានបំផ្លាញទឹកទន្លេ បរិស្ថាន ត្រី និងជីវចម្រុះ”។ លោក ឈិន សុផាត ដែលជាប្រធានការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តនេះ បាននិយាយថា លោកនិងមន្ត្រីរបស់លោកបានចាប់ផ្តើមសំដៅលើស្ថានីយប្រេង ក៏ដូចជាហាងម៉ាស៊ីននិងហាងអាគុយនៅព្រឹកថ្ងៃអង្គារ ហើយបានបិទចំនួនប្រាំពីរកន្លែងរួចហើយ។ លោកបាននិយាយថា ហាងទាំងអស់ផ្សេងទៀតនឹងអនុញ្ញាតឲ្យនៅបើក។ លោក សុផាត បាននិយាយថា “ប្រេងដែលហៀរចូលទន្លេអាចធ្វើឲ្យខូចបរិស្ថាន។ មនុស្ស ត្រី និង សត្វ នឹងមានគ្រោះថ្នាក់ដោយសារប្រេងដែលហៀរចេញ”។ លោក ង្វៀន យ៉ន ម៉ាស ដែលរស់នៅលើទន្លេនេះ បាននិយាយថា ការប្តូរទីកន្លែងនឹងធ្វើឲ្យជីវភាពរស់នៅលំបាកជាងមុនសម្រាប់រូបគាត់ និងអ្នកនេសាទផ្សេងទៀតដែលរស់នៅលើទឹកទន្លេនេះ ដោយហេតុថា ពួកគាត់ត្រូវឡើងលើគោកគ្រប់លើក ដែលពួកគាត់ត្រូវការចាក់សាំង ឬជួសជុលម៉ាស៊ីនកាណូតរបស់ពួកគាត់។ គាត់បាននិយាយថា […]

The post អាជ្ញាធរ​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​ប្រេង​និង​យានដ្ឋាន​បណ្ដែត​ទឹក​នៅ​កំពង់ឆ្នាំង appeared first on The Cambodia Daily.