De Bruyne អាចជាទាន់ ពេលជួប Everton សប្តាហ៍នេះ

កីឡាករ Kevin De Bruyne មានឳកាស អាចនឹងចូលលេងឲ្យក្លិប Manchester City វិញក្នុងជំនួបជាមួយ Everton នាថ្ងៃសៅរ៍នេះ ខណៈរបួសគន្លាក់ឆ្នឹងជើង ឆាប់ជា ជាងការរំពឹងទុក។

Kevin-De-Bruyne

ខ្សែប្រយុទ្ធប៊ែលហ្សិចរូបនេះ នឹងធ្វើការត្រួតពិនិត្យមុនម្តងទៀត មុនការទទួលស្វាគមន៍ក្រុមលោក Ronald Koeman មកកីឡដ្ឋាន Etihad នេះ។ កីឡាករនេះ ថែមទាំងអាចរឹងមាំវិញបាន សម្រាប់ការធ្វើដំណើរទៅជួប Barcelona នាថ្ងៃពុធសប្តាហ៍ក្រោយ ផងដែរ សម្រាប់ប្រកួតក្នុងក្របខណ្ឌ Champions League ក្នុងពូលជុំទី៣ នារដូវកាលនេះ។

កីឡាករប៊ែលហ្សិច វ័យ ២៥ឆ្នាំរូបនេះ ទទួលរងរបួសក្នុងពេលលេង ជិតបញ្ចប់នៃការប្រកួតឈ្នះ ក្រុម Swansea ៣-១ កាលពីថ្ងៃទី ២៤ កញ្ញា ដោយគ្រូបង្វឹក លោក Pep Guardiola ចាត់ទុកកីឡាករនេះជា Lionel Messi ទីពីរ។

លោក Guardiola បានប្តេជ្ញាថា City នឹងត្រលប់មកទទួលជ័យជម្នះវិញ នៅពេលទទលស្វាគមន៍ Everton នាសប្តាហ៍នេះ ខណៈដែលក្រុមរបស់កំពុងនាំមុខក្នុងតារាង Premier League ដោយមាន ១ពិន្ទុលើក្រុមសារិកាព្រេង Tottenham និង ២ពិន្ទុលើកាំភ្លើងធំ Arseanal និងហង្សក្រហម Liverpool៕

The post De Bruyne អាចជាទាន់ ពេលជួប Everton សប្តាហ៍នេះ appeared first on CamboSport.