មុនមកកម្ពុជា ក្រុមឡាវ និងទីម័រ សុទ្ធតែបានធ្លាក់ក្នុងវគ្គជម្រុះពាន AFC Asian Cup

ក្រុមជម្រើសជាតិឡាវ និងទីម័រខាងកើត ដែលត្រូវធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ និងក្រុមម្ចាស់ផ្ទះកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែតុលានេះ សុទ្ធតែបានជួបការខកចិត្ត គឺការធ្លាក់ចេញពីការប្រកួតជម្រុះវគ្គ Play-off round លើកទី២នៃពានរង្វាន់ 2019 AFC Asian Cup ដូចគ្នា។

kk2

នៅក្នុងការប្រកួតវគ្គជម្រុះ Play-off round ដែលមាន២លើកនោះ ក្រុមជម្រើសជាតិឡាវ បានចាញ់ក្រុមឥណ្ឌា ១-០ និង ៦-១ ក្នុងការប្រកួតលើកទី១ ឬ Round 1 ឯក្រុមទីម័រខាងកើត បានចាញ់ក្រុមម៉ាឡេស៊ី ៣-០ ក្នុងការប្រកួតទាំង២ជើង គឺស្របពេលក្រុមកម្ពុជា ឈ្នះក្រុម Chinese Taipei ជាមួយលទ្ធផលទាំង២ជើង ៤-២ ក្រុមយ៉េមេន ឈ្នះក្រុមម៉ាល់ឌីវ ៤-០ និងក្រុមតាហ្សាគីស្ថាន ឈ្នះក្រុមបង់ក្លាដែស ៦-០។

យ៉ាងណាមិញ សម្រាប់ការប្រកួតរវាងក្រុមចាញ់ និងក្រុមចាញ់ ជាលើកទី២ ឬ Round 2 ដែលទើបបានបញ្ចប់ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមជម្រើសជាតិឡាវ បានបន្តទៅចាញ់ក្រុមម៉ាល់ឌីវ ជាមួយលទ្ធផលសរុបទាំង២ជើង ៥-១ គឺចាញ់ ៤-០ ក្រៅទឹកទី និងស្មើ ១-១ ក្នុងទឹកដី ខណៈក្រុមទីម័រខាងកើត បានចាញ់ក្រុម Chinese Taipei ៤-២(២-១ និង ២-១) ប៉ុន្តែក្រុមប៊ូតាន បានឈ្នះក្រុមបង់ក្លាដែស ៣-១(០-០ និង ៣-១)។

kk1

ជាមួយលទ្ធផលនេះបានធ្វើឲ្យក្រុមឡាវ ទីម័រ និងក្រុមបង់ក្លាដែស បានធ្លាក់ចេញពីការប្រកួត 2019 AFC Asian Cup ដូចគ្នា រីឯក្រុម Chinese Taipei ប៊ូតាន និងក្រុមម៉ាល់ឌីវ ត្រូវឡើងទៅវគ្គ Second Round ជាមួយក្រុមកម្ពុជា យ៉េមេន តាហ្សាគីស្ថាន ម៉ាឡេស៊ី និងឥណ្ឌា ក្នុងនាមជាក្រុមឈ្នះក្នុងវគ្គ Play-off Round ដោយក្រុមទាំង៨នេះ ត្រូវធ្វើការចាប់ឆ្នោតប្រកួតជាមួយក្រុមអង្គុយចាំនៅវគ្គ Second Round ចំនួន១៥ក្រុមទៀត ខណៈក្រុមគូវែត កំពុងជាប់ពិន័យ FIFA នោះ ប៉ុន្តែការចាប់ឆ្នោតបែងពូលរវាងក្រុមទាំង២៣នេះ នៅមិនទាន់បានធ្វើនៅឡើយទេ៕

The post មុនមកកម្ពុជា ក្រុមឡាវ និងទីម័រ សុទ្ធតែបានធ្លាក់ក្នុងវគ្គជម្រុះពាន AFC Asian Cup appeared first on CamboSport.

  • មុនមកកម្ពុជា ក្រុមឡាវ និងទីម័រ សុទ្ធតែបានធ្លាក់ក្នុងវគ្គជម្រុះពាន AFC Asian Cup已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:កីឡា