ពិត​ជា​សំណាង​ណាស់​រញ្ជួយ​ដី​នៅ​បាត​សមុទ្រ​ជិត​ប្រទេស​ឥណ្ឌូណេស៊ី​ម្សិល​មិញ​ពុំ​បាន​បង្ក​ទៅ​ជា​រលក​ស៊ូណាមិ​ទេ​

កាល​ពី​យប់​ម្សិល​មិញ​នៅ​វេលា​ម៉ោង​១៧និង​៤៩​នាទី​ (ម៉ោង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ) មាន​គ្រោះ​រញ្ជួយ​ដី​នៅ​បាត​សមុទ្រ​ដែល​មាន​កម្រិត​៧.៩​វ៉ិចទ័រ​ដែល​វា​បាន​កើត​ឡើង​នៅ​ភាគ​ខាង​លិច​នៃ​កោះ​ស៊ូម៉ាត្រា​ ។

ហើយ​អំឡុង​ពេល​នោះ​ដែរ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ធ្វើ​ការ​ប្រកាស​អាសន្ន​ថា​អាច​នឹង​មាន​រលក​ស៊ូណាមិ​កើត​ឡើង​ហើយ​អាជ្ញាធរ​បាន​ធ្វើ​ការ​ជម្លៀស​ប្រជាជន​ទៅ​រក​ទី​ទួល​មាន​សុវត្ថិភាព​ផង​ដែរ​ ។ ​យ៉ាង​ណា​​ប៉ុន្មាន​​ម៉ោង​ក្រោយ​មក​ការ​រញ្ជួយ​ដី​ក៏​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ការ​ប្រកាស​ថា​រលក​ស៊ូណាមិ​ពុំ​បាន​កើត​មាន​នោះ​ទេ​ ។

-ទិដ្ឋភាព​ប្រជាជន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព​

1 នៃ 5

សូម​បញ្ជាក់​ថា​ការ​រញ្ជួយ​ដី​នៅ​បាត​សមុទ្រ​នេះ​ដំបូង​វា​មានកម្រិត​ខ្លាំង​រហូត​ដល់​៨.២​វ៉ិចទ័រ​ក្រោយ​វា​ចុះ​មក​នៅ​ត្រឹម​៨.១​វ៉ិចទ័រ​ហើយ​វា​បន្ត​ធ្លាក់​មក​ត្រឹម​៧.៩​វ៉ិចទ័រ​ ។ ដែល​កម្រិត​៧.៩​រិចទ័រ​វា​អូស​បន្លាយ​ពេល​យ៉ាង​យូរ​ទើប​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​មាន​រលក​ស៊ូណាមិ​ តែ​យ៉ាង​នៅ​ទី​បំផុត​វា​ក៏​បាន​ធ្លាក់​មក​ត្រឹម​៧.៨ ​រួច​ក៏​ស្ងាត់​ទៅ​វិញ​តែ​ម្ដង​ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • ពិត​ជា​សំណាង​ណាស់​រញ្ជួយ​ដី​នៅ​បាត​សមុទ្រ​ជិត​ប្រទេស​ឥណ្ឌូណេស៊ី​ម្សិល​មិញ​ពុំ​បាន​បង្ក​ទៅ​ជា​រលក​ស៊ូណាមិ​ទេ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: