នារី​ម្នាក់​ជិះ​ម៉ូតូឌុប​ប្អូនប្រុស​បុក​រថយន្ត​ចត​ស្ងៀម​រងរបួស​ធ្ងន់​និង​ស្រាល​

ខេត្តកែប៖ នារីម្នាក់ជិះម៉ូតូឌុបប្អូនប្រុសបង្កើតបានបុករថយន្តចតស្ងៀមដួលបោលនឹងថ្នល់បណ្តាលឲ្យបែកក្បាលហូរឈាមយ៉ាងសម្បើមរបួសធ្ងន់សន្លប់ស្តូកស្តឹង រីឯប្អូនប្រុសរងរបួសស្រាល។ ចំណែកម្ចាស់រថយន្តខណៈឃើញសភាពមិនស្រួលបានរត់គេចខ្លួនបាត់ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ka-11-10-2016-09

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះពីនាក់បងប្អូនជីះម៉ូតូហុងដា C125 ពាក់ស្លាកលេខ តាកែវ 1H-8775 បច្ចុប្បន្នរស់នៅភូមិឫស្សីជួរ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែករថយន្តដែលបង្កឲ្យគ្រោះថ្នាក់ពាក់ស្លាកលេខខេត្តព្រះសីហនុ3A-2854 បើតាមេកសារម្ចាស់រថយន្តឈ្មោះ លឹម រឹទ្ធា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប៕

ka-11-10-2016-08