Beckham ៖ ខ្ញុំ​មិន​មែន​កើត​មក​ដើម្បី​ក្លាយ​ជា​គ្រូ​បង្វឹក​ទេ​ ប៉ុន្តែ​ Zizou គឺ​ប្រាកដ​ណាស់

ថ្មីៗនេះអតីតតារាបាល់ទាត់របស់ជម្រើសជាតិអង់គ្លេសគឺកីឡាករ David Beckham បានលើកឡើងថារូបគាត់មិនមែនកើតមកដើម្បីធ្វើជាគ្រូបង្វឹកបាល់ទាត់ទេប៉ុន្តែគាត់គិតថា  Zidane គឺមានវាយ៉ាងពិតប្រាកដ ។ ហើយលើសពីនេះ Beckham ចង់អោយ Real Madrid រក្សា Zidane ឲ្យបន្តជាគ្រូបង្វឹកបើទោះឈ្នះឬក៏មិនឈ្នះពាន UEFA Champion League ក៏ដោយចុះ ។

ដោយ Beckham បាននិយាយថា « ខ្ញុំមិនមែនកើតមកដើម្បីក្លាយជាគ្រូបង្វឹកទេ ប៉ុន្តែ Zizou គឺប្រាកដណាស់ ខ្ញុំនឹងគាត់គឺជាមិត្តដ៏ល្អខ្ញុំដឹងច្បាស់ថាគាត់ងប់ងល់នឹងបាល់ទាត់ហើយគាត់ពិតជាស្រលាញ់ Real Madrid ខ្លាំងណាស់ ។ ហើយនៅពេលនេះគាត់បានក្លាយជាគ្រូបង្វឹកយ៉ាងពិតប្រាកដនៅក្លឹបដែលគាត់ស្រលាញ់ ខ្ញុំរំពឹងថាគាត់បន្តធ្វើបានល្អ » ។

Beckham បន្តថា « Madrid ត្រូវការស្ថិរភាពនិងនិរន្តរភាព បច្ចុប្បន្ន Zidane កំពុងតែធ្វើបានយ៉ាងល្អ ហើយក៏បានផ្ដល់ទំនុកចិត្តដល់កីឡាករក្នុងក្រុម ។ ដូចនេះបើទោះបីជាមិនអាចឈ្នះ UEFA Champion League ក៏ខ្ញុំគិតថាពួកគេគួរតែផ្ដល់ឱកាសដល់គាត់ដើម្បីដឹកនាំបន្ត » ។

សូមបញ្ជាក់ថា Zidane បានចូលដឹកនាំក្លឹប Real Madrid កាលពីខែមករា២០១៦ ហើយគិតមកដល់ពេលនេះគាត់បានដឹកនាំ Real Madrid បាន២៦ប្រកួតដោយឈ្នះ២១ប្រកួត ស្មើ៣ប្រកួតនឹងចាញ់ត្រឹម២ប្រកួត ។

ហើយគាត់បានជួយ Real Madrid ឈរត្រឹមចំណាត់ថ្នាក់ទី២នៅ La Liga ដោយចាញ់ Barcelona តែ១ពិន្ទុប៉ុននោះ ។ ហើយលើសពីនេះគាត់បានជួយ Real Madrid ឆ្លងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League ដែលត្រូវប្រកួតជាមួយ At Madrid នាថ្ងៃទី២៨ខែឧសភាខាងមុខនេះ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Beckham ៖ ខ្ញុំ​មិន​មែន​កើត​មក​ដើម្បី​ក្លាយ​ជា​គ្រូ​បង្វឹក​ទេ​ ប៉ុន្តែ​ Zizou គឺ​ប្រាកដ​ណាស់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: