ជឿគ្រូពេក! «ឪពុកម្តាយឡប់សតិ» បង្ខំកូនស្រីឲ្យតម​ហូបបាយ៤ខែដើម្បីនាំលាភសំណាងដល់ការរកស៊ី ​ប៉ុន្តែ​នាងត្រូវស្លាប់បន្ទាប់តមបាន ៦៨ ថ្ងៃ

កាលពីពេលថ្មីៗនេះ ប៉ូលីសនៅក្នុងប្រទេសឥណ្ឌា បានបើកការស៊ើបអង្កេតមួយ ទាក់ទងនឹងករណីឪពុកម្តាយមួយបានបង្កការស្លាប់កូនស្រីវ័យជំទង់របស់ពួក តាមរយៈការបង្ខំនាងឲ្យតមហូបបាយ ។

ប៉ូលីសនិយាយថា ក្មេងស្រីអាយុ ១៣ ឆ្នាំ ឈ្មោះ Aradhana បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ក្រោយឪពុកម្តាយរបស់នាងបង្ខំនាងឲ្យតមហូបបាយរយៈពេល ៦៨ ថ្ងៃ ។

Loading...

ក្មេងស្រីរងគ្រោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ កន្លងមកនេះ ។

ចំណែកឪពុកម្តាយនោះបាននិយាយថា ពួកគេបង្ខំកូនស្រីរបស់ខ្លួនឲ្យតមបាយ ក្រោយទទួលបានដំបូន្មានពីគ្រូម្នាក់ដែលថា ធ្វើបែបនេះជួយឲ្យអាជីវកម្មគ្រឿងអលង្ការដែលបរាជ័យរបស់ពួកគេ«ងើប»ឡើងវិញ ។

គ្រូនោះបានឪពុកម្តាយនោះថា ប្រសិនកូនស្រីរបស់ពួកគេនឹងតមហូបបាយបានរយៈពេល ៤ ខែ នោះអាជីវកម្មគ្រឿងអលង្ការបរាជ័យរបស់ពួកគេនឹងទទួលបានផលចំណេញគួរជាទីគាប់ចិត្ត ។

បន្ទាប់ទទួលបានដំបូន្មានពីគ្រូឡប់ៗនោះ ឪពុកម្តាយគ្មានការពិចារណានេះ ដែលប្តីឈ្មោះ Lakshmichand និងប្រពន្ធឈ្មោះ Manisha Samdariya បានបង្ខំកូនស្រីរបស់ពួកគេឈ្មោះ Aradhana ឲ្យតមហូបបាយ, ប៉ុន្តែ បន្ទាប់តមហូបបានរយៈពេល ៦៨ ថ្ងៃ, នាងដេកដួលគ្រឹប រហូតក្រុមគ្រូពេទ្យពុំជួយសង្គ្រោះជីវិតនាងបាន ។

ជាលទ្ធផល ប៉ូលីសបានចោទប្រកាន់ឪពុកម្តាយនេះពីបទមនុស្សឃាត ៕