Hackett ថា​អាជ្ញា​កណ្ដាល​កាត់​ក្ដី​រវាង Liverpool និង​ Man Utd អាច​លំអៀង​

អតីត​ប្រធាន​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​លោក Keith Hackett បាន​និយាយ​ថា​ការ​ជ្រើស​យក​លោក Anthony Taylor ធ្វើ​ជា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​រវាង​ Liverpool និង​ Manchester United នៅ​យប់​ថ្ងៃ​ច័ន្ទ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ​។

 

Hackett ថា​អាជ្ញា​កណ្ដាល​កាត់​ក្ដី​រវាង Liverpool និង​ Man Utd អាច​លំអៀង​​លោក Anthony Taylor

 

ការ​លើក​ឡើង​ដូច្នេះ​របស់​បុរស​វ័យ​៧២​សំអាង​លើ​ហេតុផល​ថា អាជ្ញាកណ្ដាល​លោក Taylor គឺ​មក​ពី​ទីក្រុង​ Greater Manchester ហើយ​មាន​ផ្ទះ​ប្រមាណ​១០​គម​ប៉ុណ្ណោះ​ពី កីឡដ្ឋាន Old Trafford របស់​ក្រុម​ Manchester United។

 

Anthony Taylor ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់​មិន​មែន​អាជីព​តូច​មួយ​ឈ្មោះ Altrincham តែ​យ៉ាង​ណា​ក៏​ដោយ​ លោក Hackett ចង់​ឲ្យ​មាន​ការ​រើស​យក​អាជ្ញា​កណ្ដាល​ណា​មួយ​ដែល​អាច​ធានា​បាន​ថា​ការ​ប្រកួត​នឹង​ប្រកប​ដោយ​តម្លាភាព​ និង​មាន​យុត្តិធម៌។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​រវាង Liverpool និង​ Manchester United គឺ​ជា​ប្រជាជន​ដែល​មក​ពី​ទីក្រុង Greater Manchester៕

 

Hackett ថា​អាជ្ញា​កណ្ដាល​កាត់​ក្ដី​រវាង Liverpool និង​ Man Utd អាច​លំអៀង​លោក Hackett

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror