ក្លឹប​អគ្គិសនី​កម្ពុជា​ចុះ​កុងត្រា​​​កីឡាករ​​ថ្មី​៤រូប​ដោយ​មិន​អស់​លុយ​មួយ​រៀល​

ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា​បាន​ចុះ​កុង​ត្រា​​យក​​​កីឡាករ​ចំណូល​ថ្មី​៤រូប​ដោយ​មិន​មាន​តម្លៃ​ខ្លួន​ដើម្បី​ជួយ​ពង្រឹង​ក្លឹប​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​​លីគ​​កម្ពុជា​លំដាប់​ទី២​​​ឆ្នាំ​២០១៦។​

 

ក្លឹប​អគ្គិសនី​កម្ពុជា​ចុះ​កុងត្រា​​​កីឡាករ​​ថ្មី​៤រូប​ដោយ​មិន​អស់​លុយ​មួយ​រៀល​

កីឡាករ សុក ចាន់រស្មី

 

​លោក​ ប្រាក់​ វុទ្ធី​ ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​អគ្គិសនីកម្ពុជា​​បាន​ឲ្យ​​ដឹង​ថា ​សម្រាប់​ការ​ចុះ​កុងត្រា​​នាំ​យក​កីឡាករ​ថ្មី​​ទាំង​៤រូប​នេះ​មិន​មាន​តម្លៃ​ខ្លួន​នោះ​ទេ។​ ដោយ​កីឡាករ​ទាំង​នេះ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ប៉ុន្តែ​​​សម្រាប់​​ប្រាក់​ខែ​វិញ​ ក្លឹប​បាន​​​ចរចា​គ្នា​ជា​មួយ​កីឡាករ​ទាំង​៤​នាក់​ដែល​ផ្អែក​តាម​បទ​ពិសោធន៍ និង​សមត្ថភាព​របស់​ពួក​គេ។​

 

ក្លឹប​អគ្គិសនី​កម្ពុជា​ចុះ​កុងត្រា​​​កីឡាករ​​ថ្មី​៤រូប​ដោយ​មិន​អស់​លុយ​មួយ​រៀល​

កីឡាករ ផានី អ៊ីរដ្ឋា

 

កីឡាករ​ចំណូល​ថ្មី​​ទាំង​៤​នាក់​នោះ​សុទ្ធ​តែ​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​​ និង​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ ព្រម​ទាំង​លេង​នៅ​លីគ​កំពូល​កម្ពុជា​​ថែម​ទៀត​ផង​​​គឺ​ សុក​ ចាន់រស្មី​ មក​ពី​ក្លឹប​ក្រសួងការពារជាតិ​ ផានី​ អ៊ីរដ្ឋា​, សួន​ វាសនា​ និង​​ មួន​ ណារ៉ា​ មក​ពី​ក្លឹប​ពី​ព្រះខ័នរាជស្វាយរៀង។​ លោក ​ប្រាក់ វុទ្ធី បន្ថែម​ទៀត​ថា​ សម្រាប់​ការ​នាំ​​យក​កីឡាករ​ថ្មី​ៗ​នេះ​នៅ​មិន​ទាន់​គ្រប់​គោលការណ៍​របស់​ក្លឹប​នោះ​ទេ។​ លោក​​សង្ឃឹម​ថា​ កីឡាករ​ថ្មីៗ​ទាំង​នេះ​នឹង​ជួយ​ក្រុម​ឲ្យ​មាន​លទ្ធផល​ល្អ​ និង​ជាប់​ទៅ​លេង​លីគ​កំពូល​នៅ​រដូវ​ការ​ក្រោយ៕

 

ក្លឹប​អគ្គិសនី​កម្ពុជា​ចុះ​កុងត្រា​​​កីឡាករ​​ថ្មី​៤រូប​ដោយ​មិន​អស់​លុយ​មួយ​រៀល​ កីឡាករ សួន វាសនា

 

ក្លឹប​អគ្គិសនី​កម្ពុជា​ចុះ​កុងត្រា​​​កីឡាករ​​ថ្មី​៤រូប​ដោយ​មិន​អស់​លុយ​មួយ​រៀល​កីឡាករ មួន ណារ៉ា​

 

អត្ថបទ៖​ នួន​ ស៊ីណា
រូបថត៖ អគ្គិសនីកម្ពុជា