ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល (Eiffel Tower) នៅ​ក្នុង​ទីក្រុង​ប៉ារីស ដែល​ជា​សំណង់​ដ៏​អស្ចារ្យ​មួយ នៅ​លើ​ពិភពលោក បាន​បំផុស​គំនិត​ឲ្យ​គេ​សាង់សង (ចម្លង) វា​ឡើង ជាង ៣០ និង​ប៉ម​ស្រដៀង​គ្នា នៅ​ជុំវិញ​ពិភពលោក។

 

ក្នុង​នោះ​ដែរ នៅ​ឯ​ជាយក្រុង Tianducheng នៃ​ទីក្រុង Hangzhou ខេត្ត Zhejiang ភាគ​ខាងកើត ប្រទេស​ចិន ក៏​មាន​ប៉ម​ទូអេហ្វែល (ចម្លង) មួយ​ផង​ដែរ ដោយ​វា​បាន​បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៃ​ទិវា​ជាតិ របស់​ប្រទេស​ចិន។

 

ប៉ម​ទូអេហ្វែល នៅ​ក្នុង​ប្រទេស​ចិន មាន​កម្ពស់ ១០៨ម៉ែត្រ តែ​មាន​រូបរាង​ដូច​ជា ប៉ម​ទូអេហ្វែល​ពិត​ប្រាកដ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​អីចឹង បើ​ទោះ​បី​ជា​វា​មាន​កម្ពស់​ទាប​ជាង ដល់​ទៅ ៣ដង​ក៏​ដោយ។ គួរ​បញ្ជាក់​ថា ប៉ម​ទូអេហ្វែល នៅ​ក្នុង​ទីក្រុង​បារីស មាន​កម្ពស់ ៣០០​ម៉ែត្រ ត្រូវ​បាន​គេ​សាងសង់​ឡើង នៅ​ក្នុង​ឆ្នាំ​១៨៨៧ និង​បញ្ចប់ នៅ​ក្នុង​ឆ្នាំ​១៨៨៩៕

 

តោះ! ទៅ​មើល​ទិដ្ឋភាព​ប៉ម​ទូអេហ្វែល នៅ​ក្នុង​ប្រទេស​ចិន ទាំង​អស់​គ្នា៖

 

ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល (ចម្លង) នៅចិន

ប៉ម​ទូអេហ្វែល​នៅ​ចិន បង្អួត​ភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត នា​ពេល​រាត្រី

ប៉ម​ទូអេហ្វែល នៅទីក្រុងបារីស ប្រទេសបារាំង

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaidaily