ស្រាបៀរ​កម្ពុជា​បើក​យុទ្ធនាការ​អាពាហ៍ពិពាហ៍​ជាមួយ​ភាព​ទាន់​សម័យ

ស្រាបៀរ​កម្ពុជា​បាន​ត្រៀម​ម៉ូតូ​ Zoomer​ X ​​​ចំនួន​៦៤​រង្វាន់ និង​សាច់​ប្រាក់​ ១,០០០ ​ដុល្លារ​ចំនួន​៦៤​រង្វាន់ សម្រាប់​ផ្តល់​ជូន​គូ​ស្វាមី​ភរិយា​ថ្មី​ដែល​ទិញ​ស្រាបៀរ​កម្ពុជា​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន។
កម្មវិធី​អាពាហ៍ពិពាហ៍​ជាមួយ​ភាព​ទាន់​សម័យ​របស់​ស្រាបៀរ​កម្ពុជា​ចាប់ផ្តើម​ពី​ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា ​ឆ្នាំ២០១៧។

 

ស្រាបៀរ​កម្ពុជា​បើក​យុទ្ធនាការ​អាពាហ៍ពិពាហ៍​ជាមួយ​ភាព​ទាន់​សម័យ
 

សម្រាប់អតិថិជន​ដែលទិញ​ស្រាបៀរ​កម្ពុជា​សម្រាប់​អាពាហ៍ពិពាហ៍​ចំនួន​​២៤​​កេស នឹង​ទទួល​បាន​ឆត្រ សៀវភៅ​កត់​ចំណង​ដៃ និង​សន្លឹក​ឆ្នោត​មួយ​សន្លឹក ឬ​ទិញ​៤៨​កេស​នឹង​ទទួល​បាន វ៉ាលិស​សម្រាប់​ដំណើរ​កម្សាន្ត​ សៀវភៅ​កត់​ចំណង​ដៃ និង​សន្លឹក​ឆ្នោត​ពីរ​សន្លឹក​ដើម្បី​ផ្សង​សំណាង​យក​រង្វាន់​ធំ​ម៉ូតូ ​Zoomer X និង​សាច់​ប្រាក់​១,០០០ដុល្លារ។
កម្មវិធីចាប់រង្វាន់ធំដ៏អស្ចារ្យនេះនឹងធ្វើឡើងចំនួន៤លើក ដែល​លើកទី​១ នៅ​​ខែ​វិច្ឆិកា ២០១៦ លើក​ទី​២ ខែ​មករា ២០១៧ លើក​ទី​៣ ខែ​មីនា ២០១៧ និង​លើក​ទី​៤ ខែ​ឧសភា​ ២០១៧។

 

 
គួរ​បញ្ជាក់​ផង​​ដែរ​ថា ស្រាបៀរ​កម្ពុជា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូវើរី លីមីត​ធីត ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ទំនើប និង​ធំ​ជាង​គេ​នៅ​កម្ពុជា​ និង​ជា​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​វិនិយោគិន​ក្នុង​ស្រុក​១០០​ភាគរយ។
ស្រាបៀរ​កម្ពុជា​ត្រូវ​បាន​ផលិត​ដោយ​ប្រើ​គ្រឿង​ផ្សំ​ល្អ​ជាង​គេ​ពី​សហគម​អឺរ៉ុប ដែល​ធ្វើ​ឱ្យ​ស្រាបៀរ​កម្ពុជា​មាន​គុណភាព​ល្អ និង​ទទួល​បាន​ពាន​រង្វាន់​ពិភពលោក​ជា​ច្រើន។ រោងចក្រ​ស្រាបៀរ​កម្ពុជា​ក៏​ទទួល​បាន​វិញ្ញាបនបត្រ ​ISO​ ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ផង​ដែរ៕

 

អត្ថបទៈ ពាណិជ្ជកម្ម