គិតគូរ​ឲ្យ​ច្បាស់ ​បើ​មិន​អញ្ចឹង​ត្រូវ​ទិញ «ត្រី​មួយ​កំណាត់» ហើយ

«ត្រី​មួយ​កំណាត់» គឺ​ជា​ខ្សែ​វីដេអូ​អប់រំ​មួយ​របស់​យុទ្ធនាការ «តោះ! និយាយ​ពី​លុយ» ដែល​បង្ហាញពី​ផល​លំបាក​ផ្សេងៗ​នៃ​ការ​បែង​ចែក​ចំណាយ​មិន​បាន​ច្បាស់​លាស់។

 

តើ​អ្នកណា​ដាច់ចិត្ត​ទិញ​ត្រី​មួយ​កំណាត់? អ្នក​ប្រហែល​ជា​ទិញ ក្នុង​ករណី​អ្នក​មិន​មាន​លុយ​គ្រប់​គ្រាន់ ដោយសារ​អ្នក​មិន​បាន​បែង​ចែក​ចំណាយ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ត្រូវ​ផ្ញើ​លុយ​ទៅ​ឲ្យ​អ្នក​ផ្ទះ​ផង សន្សំ​ផង និង​តម្រូវ​ការ​ចំណាយ​ផ្សេងៗ​ជា​ច្រើន ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​រឿង​សំខាន់ តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ថា តើ​អ្នក​គួរ​រៀបចំ​បែង​ចែក​លុយ​ទាំង​នោះ​យ៉ាង​ដូច​ម្តេច?

 

«ត្រី​មួយ​កំណាត់» ចង់​ដឹង​មាន​អត្ថន័យ​យ៉ាង​ណា​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

វា​មិន​ទាន់​យឺត​ពេល​នោះ​ទេ​ដែល​ចាប់​ផ្ដើម​ក្នុង​ថ្ងៃ​នេះ គិតគូរ​ឲ្យ​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​រឿង​លុយ បើ​មិន​ចង់​ខ្វះ​មុខ​ខ្វះ​ក្រោយ។

 

យុទ្ធនាការ «តោះ! និយាយ​ពី​លុយ» គឺ​ជា​យុទ្ធនាការ​ដែល​សំដៅ​លើក​កម្ពស់​ការ​ពិភាក្សា​អំពី​លុយ​ជាមួយ​ក្រុមគ្រួ​សារ និង​មិត្តភក្តិ​របស់​អ្នក។

 

សម្រាប់​ព័ត៌មាន​បន្ថែម​របស់​យុទ្ធនាការ «តោះ! និយាយ​ពី​លុយ» សូម​ចូល​ទៅ​កាន់ www.talkmoney.info ឬ www.facebook.com/talkmoneyinfo ៕

អត្ថបទៈ ដៃគូសហការ