MV ចម្រៀងបទ «ខូចចិត្ត» ច្រៀងដោយ ក្មេងខ្មែរ ចេញជាផ្លូវការហើយ ទទួលបានការគាំទ្រខ្ពស់! (មានវីដេអូ)

ភ្នំពេញ៖ កាលពីប៉ុន្មានមុននេះ បទ«ខូចចិត្ត» ច្រៀងដោយក្រុមក្មេងខ្មែរ បានចេញវីដេអូចម្រៀង ជាផ្លូវការហើយ ដោយទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ។

ជាការពិតណាស់ តាមរយៈបទMV ចម្រៀងមួយបទនេះផងដែរ យើងសង្កេតឃើញថា គ្រាន់តែផេកហ្វេសប៊ុកផ្ទាល់របស់ក្រុមក្មេងខ្មែរ បង្ហោះវីដេអូនេះ ទៅលើហ្វេសប៊ុកមិនប៉ុន្មានម៉ោងផង មានចំនួនអ្នកចែករំលែកបន្ត រហូតទៅដល់ជាង៧ពាន់Share ឯណោះ ដោយសរសើរ និងបង្ហាញពីក្តីស្រលាញ់ និងការគាំទ្ររបស់ខ្លួនចំពោះក្រុមក្មេងខ្មែរផ្ទាល់តែម្តង។

ទន្ទឹមនឹងការចេញMVចម្រៀងបទ «ខូចចិត្ត»នេះផងដែរ អ្នកគាំទ្រមួយចំនួនធំផ្សេងទៀត ក៏រង់ចាំចង់ទស្សនា  MV​​  ចម្រៀងមួយបទទៀត ដែលទទួលបានការគាំទ្រខ្លាំងមែនទែន នោះគឺបទ «សៀវភៅកំណត់ហេតុណ៍ស្នេហ៍» ផងដែរ។

តោះមកទស្សនាMVបទ «ខូចចិត្ត» ទាំងអស់គ្នា ចង់ដឹងថាឡូយខ្លាំងប៉ុណ្ណា? ៖ 

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ម្ចាស់បទ«បុណ្យភូមិ» ក្រុមក្មេងខ្មែរ គឺ កៅ ពន្លឺ និង ជា សុជាតិ ត្រូវបានលោកប៉ូលិសចរាចរចាប់ផាកពិន័យ តាមដងផ្លូវ ដោយសារតែបើកបរមិនគោរពច្បាប់ចរាចរណ៍។

ប៉ុន្តែមិនថាយ៉ាងណា បើតាមការសង្កេតមើលទៅ ការផាកពិន័យនេះមិនបានបង្កជាបញ្ហាអ្វីធំដុំ សម្រាប់ពួកគេនោះទេ ប៉ុន្តែលើសពីនេះពួកគេថែមទាំងរំភើបចិត្តនឹងអ្វីម៉្យាងថែមទៀតផង។ 

ជាការពិតណាស់ បន្ទាប់ពីផាកពិន័យរួច ពន្លឺក៏បានសរសេរជាសារខ្លីមួយ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយលោកបាននិយាយបង្ហាញ ពីអារម្មណ៍រំភើបរីករាយរបស់ខ្លួន ព្រមទាំងភ្ជាប់មកជាមួយនឹងរូបថត មួយសន្លឹក ពោរពេញទៅដោយស្នាមញញឹមជាមួយ នឹងលោកប៉ូលិសចរាចរថែមទៀតផង ដែលក្នុងនោះលោកបានសរសេរថា៖

«ពូប៉ូលីសចាប់បានមិនសំខាន់ទេ សំខាន់គាត់ស្គាល់បទបុណ្យភូមិ»។ 

គួរឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមក្មេងខ្មែរគឺកំពុងតែទទួលបានប្រជាប្រិយ និងសន្ទុះអ្នកគាំទ្រច្រើនមែនទែន ដោយពួកគេមិនត្រឹមតែជាចេះច្រៀង និងរ៉េបតែប៉ុណ្ណោះនោះទេ ប៉ុន្តែរាល់ចម្រៀង Original Songs របស់ពួកគេភាគច្រើន គឺពួកគេរួមគ្នានិពន្ធដោយខ្លួនឯង។

លើសពីនេះ បទចម្រៀងដែលបានលើកឡើងខាងលើ ដែលមានចំណងជើងថា «បុណ្យភូមិ» នោះ ក៏ជាចម្រៀងOriginal Songs របស់ពួកគេដែរ ហើយចម្រៀងមួយបទនេះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រពីគ្រប់មជ្ឈដ្ឋានផងដែរ។ មិនតែប៉ុណ្ណោះបើគិតមកទល់ពេលនេះ បទចម្រៀងមួយបទនេះ មានចំនួនអ្នកចូលទស្សនា នៅលើគេហទំព័រយូធូប រហូតទៅដល់ជាង ២លានដងឯណោះ៕

ទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload