អស់ពីគ្រឿងញៀន ឥឡូវប្រធានាធិបតី ហ្វីលីពីន ដាក់បំរាម ព្រមាន​ដល់អ្នកជក់បារី វិញម្តង

ហ្វីលីពីន៖ ក្រោយពីបានក្រុមជួញដូរគ្រឿងញៀន អស់ជាច្រើនពាន់នាក់រួចមក ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេប្រសិទ្ធនាមឲ្យថា ជាអ្នកកំពូលដាក់ទណ្ឌកម្ម ដែលសព្វថ្ងៃកេរ្តិ៍ឈ្មោះ និងគោលនយោបាយនៃការដឹកនាំប្រទេសរបស់លោក ក៏កំពុងទទួលបានការចាប់អារម្មណ៍ពីប្រទេសនានាជុំវិញពិភពលោកផងដែរ។ ម្យ៉ាងវិញទៀត នាពេលថ្មីៗនេះ លោក Rodrigo Duterte ក៏បានដាក់ចេញនូវបំរាមថ្មីមួយ ដើម្បីធ្វើការព្រមានដល់អ្នកជក់បារី នៅតាមទីសាធារណៈទៀតផង។

បើតាមប្រភពព័ត៌មានពី ដេលីម៉េល​ របស់អង់គ្លេសបានឲ្យដឹងថា លោក Rodrigo Duterte ធ្លាប់បានដាក់បំរាមទាក់ទងនឹងការជក់បារីនេះមួយលើកហើយ កាលពីលោកនៅជាអភិបាលក្រុង Davao ប្រទេសហ្វីលីពីន ប៉ុន្តែបច្ចុប្បន្ននេះ លោក ចង់បញ្ឍប់ការជក់បារី នៅតាមទីសាធារណៈទូទាំងប្រទេសតែម្តង ហើយក៏បានព្រមានផងដែរចំពោះអ្នកដែលល្មើសនឹងបំរាមនេះ។

បើយោងតាមសម្តីរបស់លេខាភិបាលប្រចាំប្រទេសហ្វីលីពីន លោកស្រី Paulyn Ubial បានថ្លែងថា «នៅតាមទីសាធារណៈ មិនថានៅក្នុងក្រុង ឬជាយក្រុងទេ ត្រូវចាំបាច់ដាច់ខាត មិនអនុញ្ញាតិឲ្យជក់បារីឡើយ។ ក្នុងនោះដែរមានដូចជា សួនច្បារ ចំណតរថយន្តក្រុង ឬនៅតាមដងផ្លូវធ្វើដំណើរនានាជាដើម»

ដោយឡែកការអនុម័តនូវបំរាមនេះ គឺមិនទាន់បានកំណត់ច្បាស់នៅឡើយចំពោះអ្នកលក់ថ្នាំជក់។ ទាក់ទងនឹងការលក់ថ្នាំជក់នេះដែរ លោកស្រី Ubial ក៏បានលើកឡើងបន្ថែមទៀតថា ប្រសិនជាបំរាមនេះត្រូវបានអនុម័តនោះ ដូច្នេះឧស្សាហកម្មផ្នែកផលិតថ្នាំជក់នឹងបញ្ចេញប្រតិកម្មខ្លាំងចំពោះរឿងមួយនេះ។ មួយវិញទៀតប្រសិនជាពួកគេហ៊ានល្មើសនឹងបំរាម នេះគឺជាការប្រឆាំងដ៏ធំ ជាមួយនឹងលោកប្រធានាធិបតីជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា នេះគឺជាការរឹតបន្តឹងរបស់លោកប្រធានាធិបតី លោក Rodrigo Duterte នៅក្នុងប្រទេសហ្វីលីពីន តាំងពីលោកចូលកាន់តំណែងមក ហើយក៏គួររំលឹកផងដែរថា កាលពីខែមិថុនាកន្លងទៅ មានក្រុមជួញដូរគ្រឿងញៀនប្រមាណជាង ៣៦០០នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន ឬហៅថាសង្គ្រាមគ្រឿងញៀនផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា វាជាលើកទីមួយនៃប្រទេសហ្វីលីពីនហើយ ដែលមេដឹកនាំ គឺលោកប្រធានាធិបតី Rodrigo Duterte បានប្រើប្រាស់ពាក្យសម្តី មិនសមរម្យវាយប្រហារ មកកាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលជាកំពូលមេដឹកនាំ នៃប្រទេសមហាអំណាច លើទឹកដីនៃសហរដ្ឋអាមេរិក។ ជាហេតុធ្វើឲ្យជំនួបទ្វេភាគី ដែលនឹងត្រូវជួបគ្នា រវាងមេដឹកនាំទាំងពីរនេះជាលើកដំបូង ដែលធ្វើឡើងនៅប្រទេសឡាវ កាលពីថ្ងៃទី៦ កញ្ញា កន្លងទៅ ត្រូវបានលុបចោលផងដែរ។

បើយោងតាមប្រភពបានឲ្យដឹងថា ការបាញ់បោះពាក្យសម្តី ប្រមាថមើលងាយ យ៉ាងខ្លាំងក្លាពីសំណាក់ លោក Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីននេះ បានធ្វើឡើងមុនពេលជួបជាមួយអ្នកសារព័ត៌មាន មុនមួយថ្ងៃ ពោលគឺថ្ងៃច័ន្ទ ទី៥ កញ្ញា កន្លងទៅ មុនពេលប្រធានាធិបតីលោក Duterte រូបនេះបានចេញដំណើរហោះហើរ ទៅកាន់ទីក្រុង វៀងចន្ទ ប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ដោយសារតែអាមេរិក បានធ្វើការរិះគន់លើការអនុវត្តធម៌ក្តៅ បាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ទាក់ទងនិងបញ្ហាគ្រឿងញៀន ក្នុងប្រទេសហ្វីលីពីន។ ជាហេតុ ធ្វើឲ្យលោកប្រធានាធិបតី Duterte ក៏បានព្រមានទៅកាន់លោក អូបាម៉ា ជាមុនផងដែរ ដោយមិនឲ្យលោក អូបាម៉ា មានការសួរសំណួរ ទាក់ទងនិងការសម្លាប់ក្រៅប្រព័ន្ធតុលាការ បញ្ហាសង្គ្រាមគ្រឿងញៀន ក្នុងប្រទេសហ្វីលីពីននេះឡើយ ក្នុងជំនួបកិច្ចប្រជុំកំពូលតំបន់អាស៊ាន ដែលរៀបចំធ្វើឡើងក្នុងទីក្រុង វៀងចន្ទ ប្រទេសឡាវ នាថ្ងៃទី៦ កញ្ញា ឡើយ នឹងថែមទាំងមានការ ប្រមាថមើលងាយលើលោក អូបាម៉ា យ៉ាងធ្ងន់ៗថែមទៀតផង។ នោះក៏ដោយសារតែលោក អូបាម៉ា ចង់ធ្វើការពិភាក្សាសួរនាំលើបញ្ហានេះ ដើម្បីឲ្យមានដំណោះស្រាយមួយ មានសភាពសមស្រប តាមបទដ្ឋានអន្តរជាតិជាមូលដ្ឋាន។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់ពីគ្រឿងញៀន ឥឡូវប្រធានាធិបតី ហ្វីលីពីន ដាក់បំរាម ព្រមាន​ដល់អ្នកជក់បារី វិញម្តង

អស់ពីគ្រឿងញៀន ឥឡូវប្រធានាធិបតី ហ្វីលីពីន ដាក់បំរាម ព្រមាន​ដល់អ្នកជក់បារី វិញម្តង

អស់ពីគ្រឿងញៀន ឥឡូវប្រធានាធិបតី ហ្វីលីពីន ដាក់បំរាម ព្រមាន​ដល់អ្នកជក់បារី វិញម្តង

អស់ពីគ្រឿងញៀន ឥឡូវប្រធានាធិបតី ហ្វីលីពីន ដាក់បំរាម ព្រមាន​ដល់អ្នកជក់បារី វិញម្តង

អស់ពីគ្រឿងញៀន ឥឡូវប្រធានាធិបតី ហ្វីលីពីន ដាក់បំរាម ព្រមាន​ដល់អ្នកជក់បារី វិញម្តង

អស់ពីគ្រឿងញៀន ឥឡូវប្រធានាធិបតី ហ្វីលីពីន ដាក់បំរាម ព្រមាន​ដល់អ្នកជក់បារី វិញម្តង