ឲ្យដឹងខ្លួន! ឪពុកម្តាយហាមមិនស្តាប់ ប្តឹងសមត្ថកិច្ចឲ្យនាំខ្លួន បញ្ជូនទៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន

(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយជនសង្ស័យរូបនេះថា កូនរបស់គាត់មានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់សារធាតុញៀន ដោយសំណូមពរឲ្យបញ្ជូនខ្លួន ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ មួន សុភ័ក្ត្រ អាយុ២៧ឆ្នាំ។ លោកអធិការបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្តឹង ពីឈ្មោះ កែវ សុភាព អាយុ ៤៩ឆ្នាំ (ជាឳពុក) និងឈ្មោះ ញឹប សំអាត អាយុ៤៨ឆ្នាំ (ជាម្តាយ) ថាកូនប្រុសរបស់គាត់មានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ហើយហាមមិនស្តាប់។

ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវរៀបចំឯសារ ដើម្បីបញ្ជូនទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្លាំងនគរបាលស្រុកវាលវែង ឃាត់ខ្លួនបុរសម្នាក់ពីបទចោរកម្ម ក្រោយការសួរនាំ និងត្រួតពិនិត្យលើខ្លួនមាន គ្រឿងញៀន ឈានដល់ឃាត់ខ្លួនបុរសម្នាក់ទៀត ពីបទចែកចាយគ្រឿងញៀន រួមនឹងវត្ថុតាង។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរលាក់មាស និងចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹង កាលពីព្រឹកថ្ងៃទី១០ ខែតុលា កន្លងទៅនេះថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្ម ដែលកើតឡើង នៅ​ម៉ោង១១៖២៥នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ហើយត្រួតពិនិត្យលើខ្លួនមានគ្រឿងញៀន​៣កញ្ចប់នោះ ​ឈ្មោះ អ៊ែល កាំរ៉ី អាយុ២៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឈើទាលភ្លោះ ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ បណ្តោះអាសន្ន នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង​។

លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការ​ខាងលើនោះ សមត្ថកិច្ចបានឈានទៅចាប់ខ្លួនជនសង្ស័យ ១នាក់ទៀត នៅថ្ងៃទី​៩ ខែតុលា ដែលជាប់ពាក់ព័ន្ធ ករណីចែកចាយគ្រឿងញៀនឈ្មោះ ភៀន សុភា អាយុ ៣៧ឆ្នាំ (ប្តី) មានប្រពន្ធឈ្មោះ អ៊ុត តុន អាយុ៣៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឲ្យដឹងខ្លួន! ឪពុកម្តាយហាមមិនស្តាប់ ប្តឹងសមត្ថកិច្ចឲ្យនាំខ្លួន បញ្ជូនទៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន

ឲ្យដឹងខ្លួន! ឪពុកម្តាយហាមមិនស្តាប់ ប្តឹងសមត្ថកិច្ចឲ្យនាំខ្លួន បញ្ជូនទៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន