ជាន់មីនទៀតហើយ! នគរបាលម្នាក់ចុះល្បាតតាមព្រំដែន កម្ពុជា-ថៃ ស្រាប់តែជាន់មីន ដាច់ជើងម្ខាង នៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ)៖ មន្ដ្រីនគរបាលម្នាក់ បានជាន់មីនដាច់ជើងម្ខាង ខណៈដែលកំពុងតែដើរល្បាត នៅតាមព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងស្រុកអន្លង់វែង។

មន្ដ្រីនគរបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងនគរបាលការពារព្រំដែន បានចុះល្បាតតាមបន្ទាត់ព្រំដែន ដោយសហការជាមួយកម្លាំងយោធា ផ្នែកសឹករងអន្លង់វែង៥នាក់ ដឹកនាំដោយលោក ឡោយ ឡាយ មេបញ្ជាការរងកងអនុសេនាតូចលេខ២ គ.៧ លុះល្បាតពីចំណុចលេខ១០ ទៅលេខ៩ ពេលស្រាប់តែ ជនរងគ្រោះជាកម្លាំងនគរបាលម្នាក់ឈ្មោះ អៀង សុដន បានជាន់មីនស្កូប្រភេទK58 បណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំ និងរបួសជើងខាងឆ្វេង។

ក្រោយពីកើតហេតុភ្លាមៗ កងកម្លាំងបានជួយសង្គ្រោះ ដល់ជនរងគ្រោះ ដោយដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រុកកាបជើង ខេត្តសុរិន ដើម្បីជួយសង្គ្រោះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   ភ្លាម​ៗ​នោះ ត្រូវ​បាន​អ្នក​រួម​ដំណើរ​ ទៅ​ជាមួយ​ឃើញ​ទាន់ ក៏​ប្រញាប់​សែង​យក​ទៅ​ក្នុងភូមិ ដើម្បី​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រូវ​គ្រូពេទ្យ​ធ្វើការ​វះកាត់​ផង​ដែរ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ០៧​ព្រឹក​ថ្ងៃ​ទី​១១ ​តុលា កន្លងទៅ ​ស្ថិត​នៅ​ចំណុច​ភ្នំ​ទ្រុងមាន់ ទ្រុង​ទា ក្នុងភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​​​​ពី​លោក​ជុំ វឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់​​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​គឹ​ម ភឿន ​អាយុ​៤៦​ឆ្នាំ មាន​​ប្រពន្ធ​ឈ្មោះ​ទូច នាង អាយុ​៤០​ឆ្មាំ ជា​កសិករ រស់នៅ​ភូមិ​-ឃុំ​ខាងលើ ​ដោយសារ​តែ​ជីវភាព​ខ្វះខាត ទើប​ជន​រង​គ្រោះ​​បាន​បបួល​ អ្នក​ភូមិ​ជាមួយ​គ្នា​ប្រហែល​៥ ទៅ​៦​នាក់ មាន​ក្មេង​ចាស់ ប្រុស​ស្រី បាន​ដើរ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​រក​ជីក​ទំពាំង​ឫស្សី​នៅ​ភូមិសាស្ត្រ​ខាងលើ ដែល​ជា​តំបន់​មិន​ទាន់​បាន​រាវរក​មីន​នៅឡើយ ក៏​ជាន់​មីន​ប្រភេទ​មីន​ស្មាច់​ ផលិត​នៅ​ប្រទេស​សូ​វៀត បណ្តាល​ឲ្យ​ដាច់​ជើង​ខាងស្តាំ​រង​របួស​ធ្ងន់​តែ​ម្តង ។ ​

ពួក​គេ​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​បាន​ឡើង​ទៅ​លើ​ភ្នំ​នេះ​ ជីក​ទំពាំង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយឡែក​តែ​ជន​រង គ្រោះ​ ទើបនឹង​ទៅ​មួយ​ថ្ងៃ​ ក៏​ជាន់​លើ​គ្រាប់​មីន​ផ្ទះ​​ដាច់​ជើង​ស្តាំ​តែ​ម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត