សាលា​រាជធានី​យល់​ព្រម​ឲ្យ​ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស យល់ព្រមឲ្យធ្វើបុណ្យខួប១០០ថ្ងៃ បណ្ឌិត កែម ឡី នៅវត្តពោធិយ៉ារ៉ាម ហៅចាស់វិញហើយ បន្ទាប់ពីសាលាក្រុងយល់ពីបំណងច្បាស់លាស់របស់គណៈកម្មការបុណ្យ។

នេះបើការឲ្យដឹងពីសមាជិកគណៈកម្មការបុណ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក្រោយកិច្ចប្រជុំរវាងគណៈកម្មការបុណ្យ និងសាលារាជធានីភ្នំពេញនៅថ្ងៃទី១២ តុលា។

Loading...

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា មូលហេតុដែលសាលារាជធានីមិនអនុញ្ញាតឲ្យធ្វើពិធីនេះនៅវត្តចាស់កន្លងទៅ ដោយសារសាលារាជធានីមិនបានយល់ច្បាស់ពីគោលបំណងរបស់គណៈកម្មការ និងដោយសារមានមនុស្សជាច្រើនក្រុម ដូចជាអ្នកនយោបាយជាដើមចង់ធ្វើពិធីនេះ ហើយគ្មានការអនុញ្ញាតពីក្រុមគ្រួសារជាដើម។

កម្មវិធីបុណ្យខួប១០០ថ្ងៃ បណ្ឌិត កែម ឡី មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ តុលា នៅវត្តចាស់ ជាទីតាំងដែលសពបណ្ឌិត កែម ឡី បានតម្កល់ធ្វើបុណ្យមុនដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនៅតាកែវ ក្រោយឃាតកបាញ់សម្លាប់កាលពីខែកក្កដា។

នៅព្រឹកថ្ងៃទី១២ តុលា នេះ គណៈកម្មការបុណ្យបានដំឡើងរោង ដើម្បីធ្វើពិធីតាមផែនរបស់ខ្លួនហើយ។

សាលា​រាជធានី​យល់​ព្រម​ឲ្យ​ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់

សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…

ប្រភព៖ RFA