គូស្នេហ៍​ថ្មី​ ទឹម រដ្ឋា និង​​ស្វាមី​ទី២​ ខៀវ សានសាណា ធ្វើ​ការ​ជាមួយ​គ្នា​

កញ្ញា ទឹម រដ្ឋា បាន​លើកឡើង​ថា​ គូស្នេហ៍​ថ្មី​របស់​នាង​ និង​ស្វាមី​ពិធី​ការិនី​ទើប​តែ​រៀប​ការ​ហើយកាល​ពី​ពេល​ថ្មីៗ​ ខៀវ សានសាណា​ មាន​ទំនាក់​ទំនង​ការ​ងារ​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

 

គូស្នេហ៍​ថ្មី​ ទឹម រដ្ឋា  និង​​ស្វាមី​ទី២​ ខៀវ សានសាណា ធ្វើ​ការ​ជាមួយ​គ្នា​

 ទឹម រដ្ឋា និង​គូស្នេហ៍ថ្មី (រូបពីហ្វេសប៊ុក ទឹម រដ្ឋា)

 

“ច៎ាស​បង​​គូស្នេហ៍​ថ្មី​របស់​ខ្ញុំ​គាត់ជា​ជន​ជាតិ​អាមេរិក​​ធ្វើ​ការងារ​ផ្នែក​​​ អចលនទ្រព្យ​ សព្វថ្ងៃ​គាត់​ និង​​ស្វាមី​បង​ សាណា ​ធ្វើ​ការ​ជាមួយ​គ្នា​ ព្រោះ​ការងារ​គាត់​ទាំង​ពី​រ​ជា​ប្រភេទ​ការងារ​ដូចគ្នាបង​​ ទោះ​បី​គាត់​ទាំង​ពី​រ​មិន​បាន​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុនតែមួយ​​​ជាមួយ​គ្នា​​ តែ​ពួក​គាត់​ទាំង​ពីរ​មាន​ទំនាក់​ទំនង​​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពិភាក្សា​រឿង​ការងារ​ជាមួយ​គ្នា​​” ។ កញ្ញា ទឹម​ រដ្ឋា ថ្លែង​។

 

គូស្នេហ៍​ថ្មី​ ទឹម រដ្ឋា  និង​​ស្វាមី​ទី២​ ខៀវ សានសាណា ធ្វើ​ការ​ជាមួយ​គ្នា​
​​​​​​
តារា​ម៉ូដែល​រូប​នេះ​បន្ថែម​ថា​ ជាក់​ស្តែង​នៅ​ក្នុង​ពិធី​មង្គល​ការ​អ្នកនាង ខៀវ សានសាណា ជាមួយ​ស្វាមី​ជន​ជាតិ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​គូស្នេហ៍ថ្មី​​នាង​ក៏​មក​ចូល​រួម​ ដើម្បី​បញ្ជាក់​ពី​ទំនាក់​ទំនង​មិត្ត​ភាព​នៅ​ក្នុង​រឿង​ការងារ​ និង​ចំណង​មិត្ត​ភាព​ដែល​បាន​ស្រឡាញ់​ និង​រាប់​អាន​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​។

 

“ច៎ាស​​បង​នៅ​ថ្ងៃ​មង្គល​ការ​បង ​សាណា គាត់(គូស្នេហ៍ថ្មី ទឹម រដ្ឋា) ​មក​ចូល​រួម ការ​ចូល​រួម​របស់​គាត់​គឺ​បង្ហាញ​ពី​ចំណង​មិត្ត​ភាព​ដែល​គាត់​ទាំង​ពី​រ​បាន​ស្រឡាញ់​រាប់​អាន​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ ដែល​គាត់​និង​ស្វាមី​បង​ សាណា​ មាន​ទំនាក់​ទនង​ល្អ​ជាមួយ​គ្នា​រហូត​មក​” ។កញ្ញា ទឹម រដ្ឋា បញ្ជាក់​៕

 

អត្ថបទ៖ ឆុង ស៊ីណាន​​​​