Samsung បិទ​សង្វាក់​ផលិត​កម្ម Note 7 ទាំងស្រុង ខាត​ប្រាក់​អស់​ជាង​១០​ពាន់​លាន​ដុល្លារ​តែមួយ​ភ្លែត

ការផ្ទុះរបស់ទូរស័ព្ទម៉ាក Galaxy Note 7 របស់ក្រុមហ៊ុនផលិតទូរស័ព្ទធំបង្អស់ Samsung ត្រូវបានកែប្រែថ្មី បន្ទាប់ពីក្រុមហ៊ុនបានប្រកាសប្រមូលទូរស័ព្ទទាំងអស់ចូលមករោងចក្រវិញ តែជាលទ្ធផលគឺវានៅតែផ្ទុះដដែល ។ ការកែប្រែមិនបានសម្រេចនេះ បានធ្វើឲ្យ Samsung សម្រេចចិត្តផ្អាកសង្វាក់ផលិតកម្ម និងការលក់សេរ៊ី Galaxy Note 7 ទាំងស្រុង ធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ ។

Samsung បិទ​សង្វាក់​ផលិត​កម្ម Note 7 ទាំងស្រុង ខាត​ប្រាក់​អស់​ជាង​១០​ពាន់​លាន​ដុល្លារ​តែមួយ​ភ្លែត

ប្រតិកម្មជំហានដំបូងបន្ទាប់ពីមានដំណឹងថា ទូរស័ព្ទដែលកែប្រែហើយនោះនៅតែផ្ទុះដដែល Samsung ប្រកាសឲ្យឈប់ប្រើទូរស័ព្ទសេរ៊ី Galaxy Note 7 ទាំងឡាយ ក្រោយមកបានប៉ុន្មានម៉ោង Samsung បានប្រកាសជាថ្មីទៀត នោះគឺបញ្ឈប់សង្វាក់ផលិតកម្ម និងការលក់ Galaxy Note 7 រហូតតែម្ដង ធ្វើឲ្យភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យានេះ ធ្លាក់ចុះអស់៨%នៅទីក្រុង Seoul និងខាតបង់តម្លៃទីផ្សារអស់១៧ពាន់លានដុល្លារអាមេរិក ។
Samsung បិទ​សង្វាក់​ផលិត​កម្ម Note 7 ទាំងស្រុង ខាត​ប្រាក់​អស់​ជាង​១០​ពាន់​លាន​ដុល្លារ​តែមួយ​ភ្លែត
Galaxy Note 7 ជាសេរ៊ីទូរស័ព្ទទំនើបបំផុតរបស់ Samsung ផលិតឡើងដើម្បីប្រកួតប្រជែងនឹង iPhone 7 របស់ក្រុមហ៊ុន Apple របស់អាមេរិក តែជំនួសឲ្យការប្រកួតប្រជែងនេះ វាបានក្លាយជាគ្រោះមហន្តរាយដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនទៅវិញ ។ អ្នកវិភាគបាននិយាយថា ទូរស័ព្ទសេរ៊ី Note 7 នេះ ធ្វើឲ្យក្រុមហ៊ុនខាងការលក់អស់៩.៥ពាន់លានដុល្លារ និងប្រាក់ចំណេញ៥ពាន់លានដុល្លារទៀត ហើយការខាតបង់នេះ នឹងបន្តទៀតទៅថ្ងៃខាងមុខ ។
Samsung បិទ​សង្វាក់​ផលិត​កម្ម Note 7 ទាំងស្រុង ខាត​ប្រាក់​អស់​ជាង​១០​ពាន់​លាន​ដុល្លារ​តែមួយ​ភ្លែត
សូមរម្លឹកថា កាលពីដើមខែកញ្ញានេះ ទូរស័ព្ទ Galaxy Note 7 ចំនួន២.៥លានគ្រឿង ត្រូវគេប្រមូលចូលរោងចក្រវិញ ក្រោយពីដាក់លក់លើទីផ្សារត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ ដោយនិយាយថា ការផ្ទុះទូរស័ព្ទនោះ ជាកំហុសបច្ចេកទេសលើថ្មទូរស័ព្ទ តែក្រោយកែប្រែហើយ ក៏វានៅតែផ្ទុះដដែល ។ អ្នកជំនាញជាច្រើនជឿថា វាមិនមែនជាបញ្ហាថ្មទេ តែជាបញ្ហានៃការរចនាប្រព័ន្ធទូរស័ព្ទខុសបច្ចេកទេសតែម្ដង ហើយមកទល់ពេលនេះ គេជឿថា នៅមានទូរស័ព្ទនេះចំនួនជាង២លានគ្រឿងទៀត ដែលគេនៅតែបន្តប្រើប្រាស់វា ៕
ប្រភព ៖ kqube
Loading...

  • Samsung បិទ​សង្វាក់​ផលិត​កម្ម Note 7 ទាំងស្រុង ខាត​ប្រាក់​អស់​ជាង​១០​ពាន់​លាន​ដុល្លារ​តែមួយ​ភ្លែត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: