ខឹងប្រពន្ធមិនកោសខ្យល់ឲ្យ បុរសម្នាក់ចងកសម្លាប់ខ្លួន

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានដាច់ចិត្តបញ្ចប់ជីវិតដោយយកក្រមាចងកសម្លាប់ខ្លួននៅក្នុងព្រៃចំការស្វាយចន្ទី ព្រោះខឹងពាក្យសម្តីប្រពន្ធថា កោសខ្យល់ឲ្យនាំតែធ្លាប់ ។ នេះបើតាមការបញ្ជាក់របស់សម្មត្ថកិច្ចមូលដ្ឋាន ។

ហេតុការរណ៍នេះ កើតឡើងនៅម៉ោងប្រមាណ១៦ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតភូមិដូនរ័ត្នទី១ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សម្មត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ ម៉ោ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ខឹងប្រពន្ធមិនកោសខ្យល់ឲ្យ បុរសម្នាក់ចងកសម្លាប់ខ្លួន

សមត្ថកិច្ច និងក្រុមគ្រួសារសពបានឲ្យដឹងថា មុនកើតុហេតុជនរងគ្រោះបានឲ្យប្រពន្ធកោសខ្យល់ឲ្យ ឯប្រពន្ធប្រាប់ប្តីថា កោសខ្យល់ឲ្យនាំតែធ្លាប់ ហើយក្រោយមកប្តី ក៏ទៅចងកស្លាប់ទៅ ។ករណីក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួចសាកសពត្រូវក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព ៖ nokorwatnews

Loading...

  • ខឹងប្រពន្ធមិនកោសខ្យល់ឲ្យ បុរសម្នាក់ចងកសម្លាប់ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: