រឿង​សហាយ​ស្មន់​ឈាន​ដល់​សម្លាប់​មនុស្ស​ច្រក​បាវ​៖ តុលាការផ្តន្ទា​ទោស​ប្តី​៣០ឆ្នាំ ​និង​ប្រពន្ធ​២០ឆ្នាំ​

(កណ្ដាល)៖ រឿងសហាយស្មន់ឈានដល់ ការសម្លាប់មនុស្សច្រកបាវ បណ្តែតទឹកទន្លេ នៅស្រុកស្អាង រហូតមកទល់ពេលនេះ ជនល្មើសពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នាត្រូវបាន តុលាការផ្តន្ទាទោសតាមច្បាប់ហើយ។

រឿង​សហាយ​ស្មន់​ឈាន​ដល់​សម្លាប់​មនុស្ស​ច្រក​បាវ​៖ តុលាការផ្តន្ទា​ទោស​ប្តី​៣០ឆ្នាំ ​និង​ប្រពន្ធ​២០ឆ្នាំ​

សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១២ ខែតុលា បានប្រកាសសាលក្រមផ្តន្ទាទោសប្តី ដាក់ពន្ធនាគាររយៈពេល៣០ឆ្នាំ និង ប្រពន្ធ ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

ហេតុការណ៍ឃាតកម្មដ៏ព្រៃផ្សៃនេះ កើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ច បញ្ជាក់ថា ជនដៃដល់ជាប្តីមានឈ្មោះ ខេម ខេង អាយុ២៩ឆ្នាំនិងប្រពន្ធ ឈ្មោះចាប សុខជឿន អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។

នៅដំណាក់កាលសមត្ថកិច្ច ឈ្មោះ ខេម ខេង បានសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែនដោយមូលហេតុ ឈ្មោះ លៃ លីន លបលួច ទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនក៍តាមទាន់ ពេលអ្នកទាំងពីរអោបថើបគ្នា។ បន្ទាប់មកខ្លួនបានប្រាប់ប្រពន្ធឲ្យទូរស័ព្ទហៅឈ្មោះ លៃ លីន មកដើម្បីសម្លាប់។

រហូតដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៦ ខ្លួនបានឲ្យប្រពន្ធ ណាត់ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំចរន្តអគ្គិសនីដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៍យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាលឲ្យសន្លប់ហើយ ក៍យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មកក៍យកថង់ផ្លាស្ទិក ច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញឈាម និងយកការ៉ុង មានថង់ផ្លាស្ទីចខាងក្នុងច្រកសសពសែងពីរនាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាប្រហែល២០០ម៉ែត្រពីផ្ទះ រួចងូតទឹកចូលដេក។ ចំណែកចបកាប់ទុកក្នុងរោងគោនិងខ្សែភ្លើង ដែក ដងឫស្សី ទុកនៅក្រោមគ្រែ ក្នុងផ្ទះ៕
រឿង​សហាយ​ស្មន់​ឈាន​ដល់​សម្លាប់​មនុស្ស​ច្រក​បាវ​៖ តុលាការផ្តន្ទា​ទោស​ប្តី​៣០ឆ្នាំ ​និង​ប្រពន្ធ​២០ឆ្នាំ​

ប្រភព៖ Fresh News

Loading...

  • រឿង​សហាយ​ស្មន់​ឈាន​ដល់​សម្លាប់​មនុស្ស​ច្រក​បាវ​៖ តុលាការផ្តន្ទា​ទោស​ប្តី​៣០ឆ្នាំ ​និង​ប្រពន្ធ​២០ឆ្នាំ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: