ក្បួន​ទាញ​ហុងស៊ុយ​តាម​លេខ​ផ្ទះ ដែល​គ្រប់​គ្នា​មិន​សូវ​បាន​ដឹង

​​លេខ​ផ្ទះ​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​មើល​ឃើញ​នូវ​ហុងស៊ុយ សេចក្ដី​សុខ​​សុភមង្គល និង​លាភ​ហូរ​ចូល​ដល់​ម្ចាស់​ផ្ទះ​ផង​ដែរ ប្រសិន​បើ​ចេះ​រៀប​ចំ​បាន​ល្អ​តាម​ក្បួន។ ខាងក្រោម​នេះ​គឺ​ជា​ក្បួន​ទាញ​ហុងស៊ុយ​ តាម​មហាសង្ក្រាន្ត​ខ្មែរ​ចិន​សកល របស់​លោក អ៊ឹម បុរិន្ទ។ ​

 

ក្បួន​ទាញ​ហុងស៊ុយ​តាម​លេខ​ផ្ទះ ដែល​គ្រប់​គ្នា​មិន​សូវ​បាន​ដឹង

 

​​ជា​ដំបូង​អ្នក​ត្រូវ​យក​លេខ​ផ្ទះ​របស់​អ្នក​បូក​បញ្ចូល​គ្នា​ជា​មុន​សិន។ ឧទាហរណ៍​៖​ លេខ​ផ្ទះ​របស់​អ្នក​គឺ១៦៨​។ ដូចនេះ​គឺ​ ១+៦+៨= ១៥ រួច​បូក​បន្ត​ទៀត​ ១+៥ =​ ៦។ ដូច្នេះ​លេខ​ផ្ទះ​របស់​អ្នក​គឺ​​ត្រូវ​នឹង​ជំពូក​ផ្ទះ​ទី​៦។​ សូម​ផ្ទៀង​ផ្ទាត់​អត្ថន័យ​តាម​ជំពូក​ពី​លេខ​១ ដល់​ លេខ​៩ ដូច​​ខាង​ក្រោម។​​​​​

ជំពូក​លេខ​១​៖​ ​លេខ​នៃ​អ្នក​ដឹក​នាំ​

ផ្ទះ​ប្រភេទ​នេះ​ជា​ផ្ទះ​នៃ​អ្នក​ដឹក​នាំ​ អ្នក​ដំណើរ​ និង​មនុស្ស​ដែល​​ប្រាស្រ័យ​ល្អ​ក្នុង​សង្គម។​​ ​លេខ​១​ នេះ​​គឺ​ជា​លេខ​​នៃ​ធាតុ​ពន្លឺ​រស្មី​។​ ដូចនេះ​ វត្ថុ​ដែល​ចាំ​បាច់​ក្នុង​ផ្ទះ​គឺ​​មិន​ត្រូវ​ទុក​​អោយ​​ងងឹត​ឈឹង​ឡើយ​​ ជា​ពិសេស​ក្នុង​បរិវេណ​របង​ រឺ​ ទ្វារ​ចូល​ផ្ទះ​ជា​ដើម​។​​​ ហើយ​បើ​​ផ្ទះ​មាន​សួន​ច្បារ​ផង​ គឺ​គួរ​តែ​មាន​ទួល​តូច​មួយ​ដែល​តំណាង​អោយ​​ភាព​ជា​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​ និង មាន​សេចក្ដី​សុខ​។

 

ជំពូក​លេខ​២​៖ លេខ​នៃ​ធាតុ​ទឹក​
ផ្ទះ​ប្រភេទ​នេះ​​ គួរ​តែ​មាន​ធាតុ​ទឹក​នៅ​ជាមួយ​ ដូច​ជា​​ទឹក​ផុត​​ពី​ដី​ ប្រភព​ទឹក​ ទឹក​ធ្លាក់​ ឬ​អ្វី​ក៏​ដោយ​ដែល​ជា​ទឹក​មាន​ចលនា​ និង ត្រូវ​អោយ​​ស្អាត​​ជានិច្ច​ ដើម្បី​ជា​ការ​លើក​ស្ទួយ​ដល់​ផ្ទះ​រស់​នៅ​​។

ជំពូក​លេខ​៣៖​ ​លេខ​ដែល​កៀក​​នឹង​កម្ដៅ​

ការ​ដាំ​ដើមឈើ​ក្នុង​បរិវេណ​របង​ ដើម្បី​ការពារ​កម្ដៅ​សាយ​ភាយ​មក​ពី​កម្លាំង​​ខាង​ក្រៅ​ គឺ​ជា​កិច្ចការ​ដែល​ម្ចាស់​ផ្ទះ​ជំពូក​នេះ​គួរ​តែ​ធ្វើ។​​​

 

ជំពូក​លេខ​៤​៖ ទាក់​ទង​នឹង​ដើម​ឈើ​
សម្រាប់​ម្ចាស់​ផ្ទះ​​ប្រភេទ​នេះ​ ដែល​មាន​អាជីព​ជា​អ្នក​លក់​ដូរ​ អ្នក​ការទូត​ ឬ​អ្នក​ធ្វើ​ទំនាក់​ទំនង​ គឺ​ចាំ​បាច់​ណាស់​ក្នុង​ការ​ដាំ​រុក្ខជាតិ​ដែល​មាន​ផ្កា​ចម្រុះ​ពណ៌ និង​តុប​តែង​​ផ្ទះ​អោយ​​មាន​ពណ៌​ទឹក​ក្រូច​ ដើម្បី​លើក​ស្ទួយ​ហុងស៊ុយ​ និង​មិន​គូរ​​មាន​ពណ៌​ ខៀវ​តែ​ម្យ៉ាង​នោះ​ឡើយ​។

ជំពូក​លេខ​៥​ ៖ ភាព​គង់​វង្ស
ផ្ទះ​ប្រភេទ​នេះ​គឺ​ទាក់​ទង​ទៅ​នឹង​សីលធម៌​ និង គុណធម៌​។​ ប្រសិន​បើ​អ្នក​ជា​អ្នក​មុខ​អ្នក​ការ​ មាន​ចំណេះ​ដឹង​ ជា​គ្រូ​បា​អាចារ្យ​គឺ​គួរ​តែ​មាន​​តម្កល់​​ក្បួន​តម្រា​វិជ្ជា​ សៀវភៅ​ជា​ច្រើន​ និង គួរ​មាន​ទីតាំង​​សម្រាប់​សូត្រ​មន្ត​ សំពះ​ព្រះ​ផង​ដែរ​។

 

ក្បួន​ទាញ​ហុងស៊ុយ​តាម​លេខ​ផ្ទះ ដែល​គ្រប់​គ្នា​មិន​សូវ​បាន​ដឹង

ជំពូក​លេខ​៦​ ៖​ ​ធាតុ​ខ្យល់​ដែល​ទាក់​ទង​នឹង​សំឡេង​

​ម្ចាស់​ផ្ទះ​គួរ​តែ​ប្រើ​ ទូរស័ព្ទ​ដែល​មាន​សំឡេង​កន្តឹង​ខ្លាំង​ ដើម្បី​ជា​ការ​ដាស់​ និង នាំ​ហុង​ស៊ុយ​ចូល​ផ្ទះ​។​

ជំពូក​លេខ៧​ ៖ ទាក់​ទង​នឹង​ធុរកិច្ច​

ផ្ទះ​ប្រភេទ​នេះ​គឺ​គួរ​តែ​មាន​ការិយាល័យ​មួយ​សង់​នៅ​ក្នុង​ខ្នង​ជា​មួយ​គ្នា​ ដែល​ធ្វើ​លើ​កិច្ចការ​ជំនួញ​ផង​ និង ជា​ផ្ទះ​​ដែល​មាន​របស់​​របរ​​ច្រើន​​ផង​​។​ ចំណែក​របស់​ចាស់​ៗ​ដែល​ប្រើ​ការ​មិន​កើត​ ឬ​មិន​ចាំ​បាច់​អាច​យក​ទៅ​បរិច្ចាគ​ជា​ទាន​ ដើម្បី​អោយ​មាន​សំណាង​​នាំ​របស់​ថ្មីៗ​ចូល​មក​ផ្ទះ​​ជំនួស​វិញ។​


ជំពូក​លេខ​៨​ ៖ ឥទ្ធិពល​របស់​ដួង​តារា​រាហូ

ដើម្បី​មាន​លាភ​ចូល​ ម្ចាស់​ផ្ទះ​មិន​ត្រូវ​សង់​ថែម​ថយ​បន្ទប់​ច្រើន​ពេក​ទេ​ ដើម្បី​កុំ​អោយ​មាន​ស្រមោល​នៃ​ជ្រុង​បន្ទប់​ច្រើន​ពេក ព្រោះ​អាច​នឹង​ធ្វើ​អោយ​កើត​ ក្ដី​ក្ដាំង​ ឈឺថ្កាត់​ និង ការ​ឈ្លោះ​វិវាទ​គ្នា​ក្នុង​គ្រួសារ។​

ជំពូក​លេខ​៩​ ៖ ភាព​ស័ក្ដិសិទ្ធិ

បុគ្គល​ដែល​ជា​ម្ចាស់​​ផ្ទះ​ត្រូវ​ឧស្សាហ៍​សូត្រ​មន្ត​ សំពះ​ព្រះ​ ថ្វាយ​ម្ចាស់​ទឹក​ម្ចាស់ដី ឬ​ឧស្សាហ៍​ធ្វើ​បុណ្យ​ក្នុង​ផ្ទះ​ជា​រឿយ​ៗ ​ដើម្បី​អោយ​កើត​សិរី​មង្គល​ដោយ​សារ​ផ្ទះ​លេខ​ ៩ នេះ​គឺ​ជា​ផ្ទះ​ដែល​មាន​ឱកាស​ជួប​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ និង វត្ថុ​កំបាំង​បាន​យ៉ាង​​ងាយ​។