គូស្នេហ៍ស្មោះស្ម័គ្រ! Golf Pichaya ចេញមុខបកស្រាយការពិត និងអះអាងថានាំ Kwan Usamanee ឆ្លងកាត់ឧបសគ្គជាមួយគ្នាជានិច្ច!

ថៃ៖ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវ នៅក្នុងគ្រួសាររបស់តារាស្រីល្បីឈ្មោះ នាង Kwan Usamanee រួចមក ពេលនេះសង្សារកម្លោះរបស់នាងគឺលោក Golf Pichaya បានចេញមុខជាលើកដំបូងមកបកស្រាយថា ខ្លួនមិនបានដូចដែលម្ដាយរបស់ Kwan Usamanee ចោទប្រកាន់ ដូចជាពាក្យចចាមអារាមដែលបានឮជាយូរណាស់មកហើយ នោះទេ ទាំងការជេរប្រមាថ ឬមានបំណងតោងមនុស្សស្រីស៊ីជាដើមក្តី។

ឯការលុបសារឆ្លងឆ្លើយនៅក្នុងបណ្តាញសង្គម គ្រាន់តែចង់បង្ហាញថា វាមិនមែនជា ការពិតទាំងអស់ឡើយ។ ចំពោះរឿងធុរកិច្ចរបស់ Kwan Usamanee កាលពី លើកមុនវិញ ខ្លួនក៏មិនបានមានចំណែកពាក់ព័ន្ធក្នុងរឿងលុយកាក់អ្វីច្រើនដែរ គ្រាន់តែជួយផ្តល់ជាគំនិតខ្លះៗប៉ុណ្ណោះ មិនធ្លាប់គិតថានឹងទៅករកូកកាយរឿង ផ្ទៃក្នុងរបស់គេទេ គឺគោរពតាមរាល់ការសម្រេចចិត្តរបស់មិត្តស្រីខ្លួនជានិច្ច។

សម្រាប់បញ្ហានៅក្នុងគ្រួសារនាលើកនេះ រង់ចាំឱ្យសាមីខ្លួនគេជាអ្នកជម្រះមន្ទិល ហ្មងសៅដោយខ្លួនឯងចុះខ្លួនសុំមិនជ្រៀតជ្រែកចូល ឬបរិយាយថាយ៉ាងណាៗ នោះទេ ពិសេសរឿងទ្រព្យសម្បត្តិមាសប្រាក់ខ្លួនអាចនិយាយពេញមាត់ថា មិនដែលបានប៉ះពាល់របស់ Kwan Usamanee សូម្បីតែមួយកាក់មួយសេន។

លោក Golf Pichaya ក៏បានបន្តឱ្យដឹងទៀតថា កន្លងមកដើម្បីរក្សាទំនាក់ទំនងល្អរវាង សង្សារជាមួយម្តាយ ខ្លួនក៏បានប្រឹងប្រែងអស់ពីលទ្ធភាពដែរ ដើម្បីកុំឱ្យម្តាយកូនគេ ឈ្លោះគ្នា និងធ្វើអ្វីដែលខ្លួនឯងអាចធ្វើបានទៅតាមកាលៈទេសៈ តែមិនដឹងថា ហេតុអ្វីបានជាម្តាយមិត្តស្រីនៅតែមិនពេញចិត្ត? 

ក្រៅពីនេះ ចាប់ពីពេលនេះតទៅក៏សូមប្រកាសប្រាប់អ្នកគាំទ្រផងដែរថា Kwan Usamanee មិនបានមានផ្ទៃពោះមុនរៀបការដូចជាពាក្យគេចេះតែនិន្ទាថានោះទេ។ ជាពិសេសរឿងសំខាន់មួយទៀតគឺ ខ្លួនក៏មិនដែលគិតថានឹងតោងនាង Kwan Usamanee ស៊ីនោះដែរ ខណៈពេលដែលគ្រួសាររបស់ខ្លួន ក៏ជាអ្នកមានគ្រាន់បើម្នាក់ នៅក្នុងសង្គម។ បន្ទាប់មកទៀតលោក Golf Pichaya ថែមទាំងបានប្រាប់ទៀតថា ទោះជាយ៉ាងណាក៏ដោយក៏លោកនៅរង់ចាំផ្តល់កម្លាំងចិត្តពីក្រោយ Kwan Usamanee រហូត និងមិនព្រមលែងដៃគ្នាចោលងាយៗជាដាច់ខាត ហើយអះអាងថានាំ Kwan Usamanee ឆ្លងកាត់ឧបសគ្គជាមួយគ្នាជានិច្ច ដើម្បីចាប់ផ្តើមនិយាយអំពីការកសាង អនាគតជាមួយគ្នា នៅពេលដ៏ខ្លីខាងមុខនេះទៀតផង។

អត្ថបទពាក់ព័ន្ធ៖

- រូបភាពពីអតីតកាលរបស់ Kwan Usamanee ដែលបានចូលសិល្បៈ តាំងពីអាយុ៣ឆ្នាំ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ!

- នាង Kwan Usamanee ស្រក់ទឹកភ្នែក... ទម្លាយការពិតឲ្យដឹងថា ដោយសារតែប្រាក់ ទើបគ្រួសារនាង គ្មានសេចក្តីសុខ!

- Kwan និងគូស្នេហ៍ដឹកដៃគ្នា ទៅធ្វើបុណ្យនៅវត្ត ប្រាថ្នាសុំជួបគ្នាជាគូជីវិត!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload