ជនបែកថ្នាំម្នាក់ឡើងទៅលើដំបូលផ្ទះប្រជាពលរដ្ឋ ប្រុងលោតសម្លាប់ខ្លួន, ប្រជាពលរដ្ឋរាប់សិបនាក់រត់ទៅមើល

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣៖៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានរត់ទៅមើលបុរសម្នាក់ កំពុងនៅលើដំបូលផ្ទះរបស់គេ ស្រែកឡូឡា ប្រុងលោតសម្លាប់ខ្លួន ស្ថិតនៅភូមិជ្រៃកោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ បាននិយាយថា បុរសខាងលើសង្ស័យបែកថ្នាំ។

បើតាមអ្នកស្គាល់ជននេះបានបញ្ជាក់ថា ឈ្មោះ សោម សៅ អាយុ២៩ឆ្នាំស្នាក់នៅកន្លែងកើតហេតុស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាន​ចុះទៅជួយអន្តរាគមន៍ហើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា នារីវ័យក្មេងស្រស់ស្អាតម្នាក់ សង្ស័យបែកថ្នាំ ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលទាំងព្រឹក កាលពីវេលាម៉ោង៧ៈ៤៥នាទី ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចផ្លូវរទះភ្លើង ក្នុងសង្កាត់ទឹកល្អក់មួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា កាលពីយប់ម៉ោង២រំលងអធ្រាត្រ​ គាត់ឮសំឡេងផូងផាំង នៅលើដំបូលផ្ទះគាត់ ធ្វើឲ្យពួកគាត់គេងមិនលក់ លុះដល់ពេលព្រលឹមឡើង គាត់ក៏ឡើងទៅមើល លើដំបូងផ្ទះ ស្រាប់តែឃើញនារីរូបស្រស់ម្នាក់ ឡើងទៅអង្គុយដូចជាសត្វស្វា ហើយពួកគាត់ក៏ បានស្រែកហៅនារីនោះ តែនាងមិនឆ្លើយតបអ្វីសោះ នៅតែអង្គុយរហូត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមផ្លូវ នាំគ្នាមកជួយស្រែកហៅរូបនាង ឲ្យចុះមកក្រោម ព្រោះខ្លាចខ្សែភ្លើងឆក់ស្លាប់ ។ បន្ទាប់ពីហៅនារីខាងលើ មិនព្រមចុះពីលើដំបូលផ្ទះ ប្រជាពលរដ្ឋក៏ទំនាក់ទំនង ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកអន្តរគមន៍ភ្លាមៗ ទើបនារីរូបនេះចុះមកក្រោមវិញ និងធ្វើការសួរនាំរកផ្ទះ និងក្រុមគ្រួសារឲ្យត្រឡប់ទៅផ្ទះវិញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត