គ្រឿងញៀនជាង៧តោនត្រូវបានរដ្ឋាភិបាលប៉េរូ ដុតកម្ទេចចោល

គ្រឿងញៀនជាង៧តោនត្រូវបានរដ្ឋាភិបាលប៉េរូ ដុតកម្ទេចចោល

ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀនគឺអាទិភាព នៅក្នុងគោលនយោបាយដឹកនាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងពេល ដែលការជួញដូរគ្រឿងញៀនកាន់តែកើនឡើង បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ។ ការកម្ចាត់គ្រឿងញៀនបានជម្រុញឲ្យប្រធានាធិបតិហ្វីលីពីន សម្លាប់ ក្រុមអ្នកជួញដូរ និងប្រើប្រាសជិត៤០០០នាក់ហើយក្នុងរយៈពេល១០០ថ្ងៃនៃការកាន់អំណាច ។

ដោយឡែកនៅក្នុងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានដុតកំទេច គ្រឿងញៀនប្រមាណ ៧តោន ។ ក្នុងនោះ មានសារធាតុ កូកាអ៊ីន មានចំនួន៦.២៧០ផោន សារធាតុកូកាអ៊ីន អ៊ីដ្រូក្លរីដ ចំនួន ៧.៩០០ផោន សារធាតុគីមី និងកញ្ឆាប្រមាណ ៣.០០០ផោន ។ សារធាតុទាំងនោះ គឺជា អាភៀន និងជាសារធាតុធ្វើឲ្យស្ពឹក ។នេះជាលើកទីមួយដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសប៉េរូ បានកម្ទេចចោលនូវគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉េរូ លោក Carlos Basombrio Iglesias ក៏មានវត្តមាននៅក្នុងពិធីដុតកម្ទេចជាមួយនឹងការពាក់ម៉ាស់ ពិនិត្យមើលថង់ផ្ទាស្ទីកទាំងឡាយ ដែលមានផ្ទុកនូវសារធាតុញៀនខុសៗគ្នា ។ ប៉េរ៉ូ ជាប្រទេសដំបូងគេបង្អស់ បានដាំគ្រឿងញៀន និងផលិតគ្រឿងញៀនដូចជា ដើមកូកា និងដើមកញ្ឆា ដែលមានប្រភពផ្តល់នូវសារធាតុកូកាអ៊ីនសំខាន់ ។

ប៉េរ៉ូ កន្លងមកសហរដ្ឋអាមេរិក បានប្រសិទ្ធនាមប្រទេសប៉េរូថា ជាប្រទេសផលិតនូវសារធាតុកូកាអ៊ីនលំដាប់កំពូល នៅលើពិភពលោក ហើយក្រោយមកបានធ្លាក់ចុះវិញហើយកូឡុំប៊ី ជា អ្នកដែលបានទទួលចំណាត់ខ្ពស់ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ប្រភព ៖ nokorwatnews

Loading...

  • គ្រឿងញៀនជាង៧តោនត្រូវបានរដ្ឋាភិបាលប៉េរូ ដុតកម្ទេចចោល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: