ចេញ​ហើយ​ MV​ ស្មាន​ថា​អូន​ស្រឡាញ់​បង​ភ្លេច​គេ​ហើយ​ បទ​ថ្មី​ កែវ ​វាសនា (មានវីដេអូ)

សូមទស្សនាវីដេអូ ៖ 

សិល្បៈ ៖ បន្ទាប់ពី CD បទចម្រៀង Melody និងទំនុកច្រៀងថ្មី “ស្មានថាអូនស្រឡាញ់បងភ្លេចគេហើយ” របស់លោក កែវ វាសនា បានចេញលក់ជា CD មានរយៈពេលប្រមាណជិតបួនខែមក បទចម្រៀងមួយនេះ ក៏មានការគាំទ្រយ៉ាងច្រើនពីបណ្ដាទស្សនិកជន ហើយក៏មានអ្នកទន្ទឹងរង់ចាំទស្សនា MV យ៉ាងច្រើនផងដែរ ដូច្នេះហើយខណៈដែលបទចម្រៀងស្នាដៃនិពន្ធថ្មីដោយលោក យឹម តាស្រង់ មួយនេះចេញបានចេញ MV នៅក្នុងOfficial Town Production មិនទាន់បានមួយម៉ោងផង មានអ្នកចូលទស្សនា  និង Shares  បន្តជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ចេញ​ហើយ​ MV​ ស្មាន​ថា​អូន​ស្រឡាញ់​បង​ភ្លេច​គេ​ហើយ​ បទ​ថ្មី​ កែវ ​វាសនា (មានវីដេអូ)

ឆ្លើយតបនឹងព័ត៌មានចេញលក់ VCD បទ “ស្មានថាអូនស្រឡាញ់បងភ្លេចគេហើយ” ខាងលើលោក យឹម តាស្រង់ បានប្រាប់ថា បទចម្រៀងមួយបទនេះបានចេញលក់ជា CD មានរយៈពេលប្រមាណជាជិតបួនខែមកហើយ នឹងមានទស្សនិកជនជាច្រើនបានស្ដាប់ និងរង់ចាំទស្សនា MV បទនេះ។ លោកបន្តថា ទើបតែនៅថ្ងៃម្សិលមិញផលិតកម្ម ថោន បានបញ្ចេញលក់ VCD បទនេះនៅក្នុងអាប៊ុមVol 79 និងដាក់បង្ហោះក្នុង Official Town Production កាលពីជិតមួយម៉ោងមុននេះ។
ចេញ​ហើយ​ MV​ ស្មាន​ថា​អូន​ស្រឡាញ់​បង​ភ្លេច​គេ​ហើយ​ បទ​ថ្មី​ កែវ ​វាសនា (មានវីដេអូ)
លោក យឹម តាស្រង់ បន្តថា មូលហេតុដែលបណ្ដាលឱ្យ MV បទ “ស្មានថាអូនស្រឡាញ់បងភ្លេចគេហើយ” កម្របានចេញលក់មកពីមានបញ្ហាបច្ចេកទេសខ្លះៗ មិនមែនផលិតកម្មមានចេតនាមិនចង់ចេញ MV នោះទេ។ជាក់ស្ដែងនៅពេលបញ្ហាបច្ចេកទេសដោះស្រាយបានរួចរាល់ បទនេះក៏បានចេញលក់ភ្លាមៗតែម្ដង ពោលគឺខាងផលិតកម្មមិនផ្អឹបទុកទេ ព្រោះបទនេះល្បីមានទស្សនិកជនច្រើនរង់ចាំទស្សនា MV ច្រើនខែមកហើយ។
ចេញ​ហើយ​ MV​ ស្មាន​ថា​អូន​ស្រឡាញ់​បង​ភ្លេច​គេ​ហើយ​ បទ​ថ្មី​ កែវ ​វាសនា (មានវីដេអូ)
គួរបញ្ជាក់ដែរថា បទ “ស្មានថាអូនស្រឡាញ់បងភ្លេចគេហើយ” និពន្ធMelody និងទំនុកច្រៀងថ្មីដោយលោក យឹម តាស្រង់ ដឹកនាំសម្ដែងដោយលោក អ៊ុក រតនា និពន្ធបទភ្លេងថ្មីដោយលោក  ដា ភ្លេង
ចេញ​ហើយ​ MV​ ស្មាន​ថា​អូន​ស្រឡាញ់​បង​ភ្លេច​គេ​ហើយ​ បទ​ថ្មី​ កែវ ​វាសនា (មានវីដេអូ) ចេញ​ហើយ​ MV​ ស្មាន​ថា​អូន​ស្រឡាញ់​បង​ភ្លេច​គេ​ហើយ​ បទ​ថ្មី​ កែវ ​វាសនា (មានវីដេអូ) ចេញ​ហើយ​ MV​ ស្មាន​ថា​អូន​ស្រឡាញ់​បង​ភ្លេច​គេ​ហើយ​ បទ​ថ្មី​ កែវ ​វាសនា (មានវីដេអូ)