បើករថយន្ត​យ៉ាង​លឿន​បោះពួយ​ទៅបុក​កន្ទុយ​រថយន្ត​ដែល​គេ​ចត​ចោល​ស្លាប់​កៀប​ជាប់​រថយន្ត​

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទៅបុកនឹង កន្ទុយរថយន្តធុនធំដែលគេចតស្ងៀមនៅលើចិញ្ចើមផ្លូវចំពេញទំហឹងរថយន្តបានកំពិតកៀបនៅពៅក្រោមកន្ទុយរថយន្ត ហើយអ្នកបើកបរបានស្លាប់យ៉ាងវេទកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ka-12-10-2016-07

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា បុរសស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះ សើរ សុចាន់ ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរះទី១ ខណ្ឌប្ញស្សីកែវ មានស្រុកកំណើត ភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះបើកបររថយន្តម៉ាក់ RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-5978។ ចំណែកកន្ទុយរ៉ឺម៉កដែលគេទុកចោលនោះ ពាក់ស្លាកលេខ ព្រះស៉ីហនុ 4A-1265 ។

ka-12-10-2016-10

នៅវេលាខាងលើគេបានឃើញបុរស រថយន្ត១គ្រឿងម៉ាក RAV4 ពាក់ស្លាកលេខភ្នំពេញ2F-5978 តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែ រថយន្តទៅបុកនឹងកន្ទុយរថយន្តដែលគេចតចោលចំពេញទំហឹងបណ្តាលឲ្យរថយន្តកំពិតកៀបជាប់ក្រោមកន្ទុយរថយន្តហើយអ្នកបើកបរបានស្លាប់នៅក្នុងរថយន្តភ្លាមៗ ៕

ka-12-10-2016-11
ka-12-10-2016-09