តារាសម្តែងពីររូបក្នុងរឿង «សង្គ្រាមបេះដូង» បង្ហាញអារម្មណ៍ ដែលមិនអាចបំភ្លេចបាន

ភ្នំពេញ៖ តារាសម្តែងលោក ហេង នរៈកក្កដា តួអង្គ «រាជ» និងកញ្ញា ជេស៊ីការ តួអង្គ«មាលា» ក្នុងរឿង«សង្គ្រាមបេះដូង» បានបង្ហាញពីអារម្មណ៍ ដែលមិនអាចបំភ្លេចបាន និងដក់ជាប់នៅក្នុងចិត្ត អំឡុងពេលថតរឿង «សង្គ្រាមបេះដូង» ក្នុងកិច្ចសម្ភាសន៍ពិសេសមួយកាលពីថ្ងៃអង្គាម្សិលម៉ិញនេះ នៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន។

លោក ហេង នរៈកក្កដា បានប្រាប់ថា ឈុតដែលលោក មិនអាចបំភ្លេចបាននោះគឺទីមួយត្រង់ឈុតក្រឡាប់ឡាន ព្រោះត្រូវចំណាយពេលរហូតដល់ទៅមួយថ្ងៃ ដើម្បីថតឈុតមួយនេះជាពិសេស គឺត្រូវថតទាំងភ្លៀង។ ដោយឡែកឈុតឆាកមួយទៀត ដែលដក់ជាប់ក្នុងចិត្តលោកដែរនោះ គឺនៅពេលដែលលោក និងកញ្ញាជេស៊ីកា  ត្រូវបានគេចាប់ចងក្នុងផ្ទះ ហើយត្រូវបានគេដុតភ្លើងក្នុងបំណង ចង់អោយស្លាប់នៅក្នុងភ្លើងនោះតែម្តង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកប្រាប់ថា គ្រប់ឈុតឆាកទាំងអស់នៅក្នុងរឿង «សង្គ្រាមបេះដូង» គឺមិនមានអ្វីលំបាកសម្រាប់រូបលោកទេ ព្រោះលោកតាំងចិត្តថា តួសម្តែងគឺ ត្រូវតែថតអោយបានគ្រប់ទម្រង់នៃ
តួរទាំងអស់ ជាពិសេសក្នុងការថតរឿងនេះ ក៏មានការជួយជ្រោមជ្រែង ច្រើនពីសំណាក់អ្នកដឹកនាំរឿង និងក្រុមកាងារទាំងមូល។

ដោយឡែកតួអង្គកំប្លុកកំប្លែងទស្សនា ហើយមិនជិនណាយ កញ្ញា ជេស៊ីកា បានប្រាប់ថា ឈុតដែលកញ្ញាចងចាំ និងមិនអាចបំភ្លេចបានក្នុងមួយឆាកជីវិតរបស់កញ្ញានោះគឺត្រង់ឈុត ដែលកញ្ញាត្រូវហែលទឹកទៅ ស្រង់តួប្រុសចេញពីក្នុងទឹក ទាំងដែលកញ្ញាមិនចេះហែលទឹក និងបានធ្វើអោយកញ្ញាលង់ទឹកផងដែរ។
ឈុតមួយទៀតនោះគឺឈុតបន្ទាប់ពីស្រង់តួប្រុសចេញពីទឹកហើយកញ្ញាត្រូវផ្លុំខ្យល់តាមមាត់ ដើម្បីជួយសង្គ្រោះតួប្រុសទាំង ដែលកញ្ញាបញ្ជាក់ថា នេះជាលើកទីមួយក្នុងឆាកជីវិតសម្រាប់កញ្ញា ដែលត្រូវប្រើមាត់ទល់មាត់បែបនេះ។

រឿងសង្គ្រាមបេះដូង ជាស្នាដៃរបស់ផលិតកម្មខ្មែរមេគង្គ (KMF) ក្រោមការផ្តល់ទុនផលិតពីស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងគោលបំណងលើក ស្ទួយវិស័យភាពយន្តក្នុងស្រុក។

សង្គ្រាមបេះដូង ជាការផលិត និងសរសេរដោយកូនខ្មែរមួយរយភាគរយ ដែលឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមខ្មែរ ដែលបង្កប់ទៅដោយមហិច្ឆតា ស្នេហា គំនុំ និងអាថិ៍កំបាំង។

ចង់ដឹងថាតើរឿង «សង្គ្រាមបេះដូង» នឹងមានអ្វីប្លែក ខ្សែរឿងនឹងទៅជាយ៉ាងណា សូមកុំភ្លេចតាមដានទស្សនារៀងរាល់ថ្ងៃ ព្រហស្បត្ត៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨:០០នាទីយប់។
ស្ថានីយទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការ ផលិតខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើន ជាងមួយរយម៉ោងក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន។ ក្រៅពីរឿង ម្ទេសហឹរប៉ះអំបិលប្រៃ និងរឿងសង្គ្រាមបេះដូង ដែលកំពុងចាក់ផ្សាយ ប្រិយមិត្តនឹងបានតាមដានទស្សនានូវខ្សែភាពយន្តមួយចំនួនទៀតមានដូចជារឿង ភក្តីស្នេហ៍ទ្វេភព, រឿងកែវភ្នែក និងរឿងបំភ្លេចមិនបាន ជាដើម ដែលនឹងបង្ហាញជូ ននៅក្នុងស្ថានីយ៍ទូរទស្សន៍ភីអិនអិនតែមួយគត់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload