ប្រទេសកូរ៉េខាងជើងអាចសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦នៅថ្ងៃចន្ទខាងមុខ

កូរ៉េខាងជើងបានបង្កើនសកម្មភាពនៅទីតាំងសាកល្បងគ្រាប់បែកបរមាណូដែលជាការត្រៀមលក្ខណៈសម្រាប់សាកល្បងលើកទី៦ ក្នុងឱកាសថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើងកាន់អំណាច នាថ្ងៃទី១០ ខែ តុលា។

ផ្កាយរណបតាមដានរបស់កូរ៉េខាងជើង បានមើលឃើញរថយន្តដឹកទំនិញពីរគ្រឿង ធំៗនៅផ្លូវចូលរូងក្រោមដីស្ថិតនៅទីតាំងសាកល្បងគ្រាប់បែកបរមាណូ Punggye Ri ជាកន្លែងដែលទើបតែសាកល្បងគ្រាប់បែក បរមាណូកាលពីដើមខែកញ្ញាកន្លងមក។

Loading...

ជាមួយនឹងសកម្មភាពខាងលើកូរ៉េខាងជើងត្រូវបានគេសន្និដ្ឋានថា ជាកម្មភាពត្រៀម សាកល្បងគ្រាប់បែកបរមាណូជាបន្តទៀត។ តាមការសន្និដ្ឋានកូរ៉េខាងជើងអាចនឹងសាក ល្បងជាថ្មីនៅថ្ងៃខួបបង្កើតបក្សពលករកូរ៉េខាងជើងនាថ្ងៃទី១០ ខែតុលាខាងមុខ។

ទីក្រុងព្យុងយ៉ាងបានព្យាយាមពង្រួមតូច ក្បាលគ្រាប់បរមាណូដើម្បីបំពាក់ទៅលើកាំជ្រួចមីស៊ីលងាយស្រួលក្នុងការវាយ ប្រហារទៅលើគោលដៅនានា។ នៅពេលនេះកូរ៉េខាងជើងទទួលបានជោគជ័យនៅក្នុងការបាញ់មីស៊ីលឆ្លងទ្វីបចេញពីនាវាមុជ ទឹកដែលអាចបំពាក់ក្បាលគ្រាប់បរមាណូបាន។
ពាក់ព័ន្ធនឹងកម្មវិធីបរមាណូកូរ៉េខាងជើង ក្រុមហ៊ុនពាណិជ្ជកម្មចិនបានរងការចោទប្រកាន់ថា មានសកម្មភាពពាក់ព័ន្ធនឹងកម្ម វិធីបរមាណូរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសចិនបានប្រឆាំងនឹងការដាក់ ទណ្ឌកម្មខាងលើរបស់អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ប្រកាសនៅទីក្រុងប៉េកាំងថា ចិនបានអនុវត្ត ទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ប្រទេសណាមួយដែលបានបំពាននឹងត្រូវទទួលរងការដាក់ទណ្ឌកម្ម។ ចិននឹងសហការជាមួយបណ្តាប្រទេសដោះស្រាយស្ថានភាពដោយមានតម្លាភាព។

កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ដែល ជាប់ពាក់ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។

ក្រុមហ៊ុន Dandong Hongxiang ត្រូវ បានចោទប្រកាន់ថាបានជំនួសមុខឲ្យធនាគារកូរ៉េខាងជើងដែលទទួលរងការដាក់ ទណ្ឌកម្មពីសហគមន៍អន្តរជាតិដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មនេះគឺក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៥កាលពីដើមខែកញ្ញាបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Dandong Hongxiang អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤រូបក្នុងនោះមាន Ma Xiaohong , Xhou Jianshu, HongJinhua និង La chuanxu ដែលមានចេតនាបំពានច្បាប់និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ ៕

ប្រភព៖ Nokorwatnews

ដងស្រង់ពី៖ khmerscoop