អណ្តើកចងកំហឹងខាំគ្រលៀនម្ចាស់ពុំព្រលែង ខណៈចងវាយួរដើរលើដងផ្លូវ (មានវីដេអូ)

បុរសម្នាក់នៅក្នុងប្រទេសចិន ត្រូវការជំនួយពេទ្យជាបន្ទាន់ ក្រោយគាត់ត្រូវបានសត្វអណ្តើកខាំពុំព្រលែង នៅត្រង់តំបន់គ្រលៀនរបស់គាត់ ។ បុរសរូបនេះត្រូវបានឃើញក្នុងវីដេអូ បានប្រើប្រាស់ខ្សែក្រហមចងព័ទ្ធជុំវិញស្នូកអណ្តើក ដើម្បីគាត់ងាយស្រួលយូរដើរជាង ។

បើតាមប្រភពបានឲ្យដឹងថា បុរសរូបនេះបានកំពុងដើរជាមួយមនុស្សដទៃទៀត ដែលថតវីដេអូ នៅពេលសត្វអណ្តើកនោះកំពុងខាំត្រង់តំបន់គ្រលៀនតាមរយៈខោរបស់គាត់ ។

Loading...

ខណៈពេលនោះ បុរសនេះក៏ត្រូវបានឃើញបានព្យាយាមរំដោះខ្លួនពីកណ្តាប់ដៃអណ្តើកផងដែរ ប៉ុន្តែ មិនជាយ៉ាងណា ព្រោះតែវីដេអូនេះត្រូវបានបញ្ចេញឲ្យតែប៉ុន្មានវិនាទីប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា សត្វអណ្តើករាប់ពាន់ក្បាល ត្រូវបានសម្លាប់រៀងរាល់ឆ្នាំសម្រាប់ធ្វើជាអាហារ ។ សាច់របស់ពួកវាត្រូវបានចាត់ទុកថាមានរសជាតិឆ្ងាញ់ ក្នុងតំបន់មួយចំនួននៅទ្វីបអាស៊ី ៕