តើ​អ្នក​មាន​ដឹង​ថា​ទូរស័ព្ទ​ម៉ាក​អី​ដែល​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​អត់​ខ្សែ​លឿន​ជាង​គេ​ទេ​?

សម្រាប់ឆ្នាំ២០១៥ថ្មីនេះយើងឃើញថាក្រុមហ៊ុននីមួយៗខិតខំផលិត Smart Phone ទំនើបៗនិងមានសមត្ថភាពខ្ពស់ ដើម្បីធ្វើការប្រកួតប្រជែងគ្នា ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតសោតនោះ ស្ទើរតែ៦០% នៃប្រភេទ Smart Phone ឆ្នាំ២០១៥ ដែលមានភ្ជាប់មកជាមួយនូវមុខងារ សាកថ្មអត់ខ្សែ(Wireless Charger) ។ ប៉ុន្តែ​ការ​សាក​ថ្ម​តាម​រយៈ​អត់​ខ្សែ​ចំណាយ​ពេលយូរ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ការ​អន់​ចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ។

នា​ពេល​ថ្មី​ៗ​នេះ​តាម​ការ​ស្រាវ​ជ្រាវ​របស់ក្រុមអ្នកជំនាញបានឲ្យដឹងថា សម្រាប់ Smart Phone Galaxy S6 និង Asus Zenfone 2 ជាប្រភេទ Smart Phone ដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្មអត់ខ្សែលឿងជាងគេបំផុត ដោយវាភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Quick Charger 2.0 ។ អ្នកស្រាវជ្រាវធ្វើតេស្ត Asus Zenfone 2 ប្រើប្រាស់ Wireless Charger ដោយប្រើថេរវេលា ១ម៉ោង ៥០នាទី សម្រាប់សាកថ្មពេញ(100%) ដោយទំហំថ្មរបស់វា មាន 3000mAh ។ ចំនែកSamsung Galaxy S6 វិញចំណាយតែរយៈពេល១ម៉ោង ២០នាទីប៉ុណ្ណោះសម្រាប់ទំហំថ្ម 2250 mAh។ ហើយបើតាមស្ថិតិ ធ្វើការប្រៀបធៀបការសាកថ្មរយៈពេលខ្លី យើងឃើញថា ទូរស័ព្ទទាំងពីរនេះ ដោយប្រើរយៈពេល៣០នាទី សាកថ្មបាន53% ដែលមានចំនួនភាគរយច្រើនជាងទូរស័ព្ទដទៃទៀត។ សរុបសេចក្តីមក ទូរស័ព្ទ២ម៉ូដែលនេះជាជំរើសដ៏ល្អសម្រាប់អ្នកដែលត្រូវការ Smart Phone សាកថ្មអត់ខ្សែ ដែលវាលឿងជាងគេសម្រាប់ឆ្នាំ២០១៥នេះ។

អត្ថបទ៖ Nicolar
ប្រភព៖

  • តើ​អ្នក​មាន​ដឹង​ថា​ទូរស័ព្ទ​ម៉ាក​អី​ដែល​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​អត់​ខ្សែ​លឿន​ជាង​គេ​ទេ​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: